7 ពាក្យថ្លៃថ្នូរមិនសមជាសម្ដីរបស់មនុស្សល្ងីល្ងើទេ ហើយពាក្យកុហកក៏មិនសមចេញពីមាត់របស់អ្នកដឹកនាំដែរ។
8 អ្នកសូកនឹកស្មានថា សំណូកប្រៀបបាននឹងត្បូងទិព្វដែលនាំឲ្យមានជោគជ័យក្នុងគ្រប់កិច្ចការដែលគេធ្វើ។
9 អ្នកចង់បានមិត្តភាពតែងតែបំភ្លេចកំហុស រីឯអ្នកដែលរំឭកកំហុសរមែងធ្វើឲ្យមិត្តភាពរលាយ។
10 ស្ដីប្រដៅមនុស្សចេះដឹងតែមួយម៉ាត់ មានប្រសិទ្ធភាពជាងវាយមនុស្សល្ងីល្ងើមួយរយដំបង។
11 មនុស្សទុច្ចរិតគិតតែបះបោរ ប៉ុន្តែ គេនឹងចាត់ពេជ្ឈឃាតកំណាចឲ្យទៅបង្ក្រាបអ្នកនោះ។
12 ជួបមេខ្លាឃ្មុំព្រាត់កូន ប្រសើរជាងជួបមនុស្សល្ងីល្ងើដែលល្ងង់ហួស។
13 អ្នកណាធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អ ភាពអន្តរាយនៅមិនឆ្ងាយពីផ្ទះរបស់អ្នកនោះទេ។