1 អ្នកណាមិនរវីរវល់នឹងអ្នកដទៃ អ្នកនោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបដិសេធយោបល់ទាំងប៉ុន្មានរបស់អ្នកឯទៀតៗ។
2 មនុស្សខ្លៅមិនចូលចិត្តការយល់ដឹងទេ គឺគិតតែចង់បញ្ចេញគំនិតខ្លួនវិញ។
3 ការអាក្រក់មាននៅទីណា ការប្រមាថក៏មាននៅទីនោះ ហើយទីណាមានការមាក់ងាយ ទីនោះក៏មានការអាម៉ាស់មុខដែរ។
4 សម្ដីរបស់មនុស្សមានជម្រៅដូចបាតសមុទ្រ ប្រភពនៃប្រាជ្ញាប្រៀបដូចជាទឹកជ្រោះ ដែលហូរចេញមកយ៉ាងខ្លាំង។
5 អត់អោនឲ្យមនុស្សពាល ហើយមិនរកយុត្តិធម៌ឲ្យមនុស្សសុចរិត ជាការមិនល្អទេ។
6 សម្ដីរបស់មនុស្សខ្លៅបណ្ដាលឲ្យមានការឈ្លោះប្រកែកគ្នា ពេលណាអ្នកនោះនិយាយរមែងធ្វើឲ្យមានការវាយតប់គ្នា។
7 មាត់របស់មនុស្សខ្លៅរមែងធ្វើឲ្យខ្លួនវិនាស ហើយពាក្យសម្ដីរបស់អ្នកនោះ ជាអន្ទាក់សម្រាប់ដាក់ខ្លួនឯង។