សុភាសិត 18:17-23 KHSV

17 ដើម​ចោទ​តែងតែ​យល់​ថា ក្ដី​របស់​ខ្លួន​ត្រឹម​ត្រូវ លុះ​ចុង​ចោទ​មក​ដល់ គេ​ឲ្យ​ដើម​ចោទ​នោះ​បង្ហាញ​ភស្ដុតាង។

18 ការ​ស្បថ‌ស្បែ​អាច​បញ្ឈប់​ជំលោះ ហើយ​អារ​កាត់​រឿង‌រ៉ាវ​រវាង​អ្នក​មាន​អំណាច​ផង។

19 ពេល​បង‌ប្អូន​ណា​ម្នាក់​របួស​ផ្លូវ​ចិត្ត នោះ​ពិបាក​ចូល​ទៅ​ជិត​ជាង​វាយ​យក​ទីក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ​ទៅ​ទៀត។ រីឯ​ជំលោះ​ប្រៀប​បាន​នឹង​រនុក​ទ្វារ​ដែក​មួយ។

20 មនុស្ស​អាច​រក​អាហារ​បាន ដោយ‌សារ​ពាក្យ​សម្ដី ហើយ​អ្វីៗ​ដែល​គេ​និយាយ​ធ្វើ​ឲ្យ​គេ​អាច​ចិញ្ចឹម​ជីវិត​បាន។

21 ស្លាប់ ឬ​រស់ ព្រោះ​តែ​សម្ដី អ្នក​ណា​ចូល​ចិត្ត​និយាយ អ្នក​នោះ​ត្រូវ​ទទួល​ផល​ពី​ពាក្យ​សម្ដី​របស់​ខ្លួន។

22 អ្នក​ណា​រក​បាន​ប្រពន្ធ ក៏​ដូច​ជា​រក​ឃើញ​សុភមង្គល ដែល​ជា​ព្រះ‌អំណោយ​ទាន​មក​ពី​ព្រះ‌អម្ចាស់ដែរ។

23 ជន​ក្រីក្រ​តែងតែ​ពោល​ពាក្យ​អង្វរ​ករ រីឯ​អ្នក​មាន​ឆ្លើយ​តប​ទាំង​គំរោះ‌គំរើយ។