21 មនុស្សគិតគូរគម្រោងការជាច្រើន ក៏ប៉ុន្តែ មានតែគម្រោងការរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ដែលសម្រេចជារូបរាង។
22 ចិត្តស្មោះត្រង់ជាគុណសម្បត្តិរបស់មនុស្ស ហេតុនេះហើយបានជាមនុស្សក្រីក្រប្រសើរជាងមនុស្សកុហក។
23 ការគោរពកោតខ្លាចព្រះអម្ចាស់នាំទៅរកជីវិត អ្នកធ្វើដូច្នេះនឹងបានសប្បាយ ហើយដេកលក់យ៉ាងស្កប់ស្កល់ឥតមានកង្វល់អ្វីឡើយ។
24 មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ។
25 បើអ្នកវាយមនុស្សចំអកឡកឡឺយ អ្នកនឹងធ្វើឲ្យមនុស្សភ្លើចេះកែគំនិត។ បើអ្នកស្ដីបន្ទោសមនុស្សឆ្លាត អ្នកនឹងធ្វើឲ្យគេយល់អំពីចំណេះ។
26 អ្នកណាធ្វើបាបឪពុក ហើយបណ្ដេញម្ដាយរបស់ខ្លួន អ្នកនោះជាកូនដែលនាំឲ្យអាម៉ាស់មុខ និងអាប់យស។
27 កូនអើយ! បើអ្នកលែងស្ដាប់ការប្រៀនប្រដៅ អ្នកមុខជាវង្វេងចេញឆ្ងាយពីចំណេះដឹង។