សុភាសិត 19:25-29 KHSV

25 បើ​អ្នក​វាយ​មនុស្ស​ចំអក​ឡក‌ឡឺយ អ្នក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ភ្លើ​ចេះ​កែ​គំនិត។ បើ​អ្នក​ស្ដី​បន្ទោស​មនុស្ស​ឆ្លាត អ្នក​នឹង​ធ្វើ​ឲ្យ​គេ​យល់​អំពី​ចំណេះ។

26 អ្នក​ណា​ធ្វើ​បាប​ឪពុក ហើយ​បណ្ដេញ​ម្ដាយ​របស់​ខ្លួន អ្នក​នោះ​ជា​កូន​ដែល​នាំ​ឲ្យ​អាម៉ាស់​មុខ និង​អាប់​យស។

27 កូន​អើយ! បើ​អ្នក​លែង​ស្ដាប់​ការ​ប្រៀន‌ប្រដៅ អ្នក​មុខ​ជា​វង្វេង​ចេញ​ឆ្ងាយ​ពី​ចំណេះ​ដឹង។

28 ជន​ពាល​ធ្វើ​ជា​សាក្សី​តែងតែ​ប្រមាថ​យុត្តិធម៌ ព្រោះ​មនុស្ស​អាក្រក់​និយម​ពោល​ពាក្យ​ទុច្ចរិត។

29 មនុស្ស​ចំអក​ឡក‌ឡឺយ​ត្រូវ​តែ​ទទួល​ទោស រីឯ​មនុស្ស​ល្ងង់​ខ្លៅ​ត្រូវ​រំពាត់​ស៊ី​ខ្នង។