សុភាសិត 19:5-11 KHSV

5 សាក្សី​ក្លែង‌ក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌ‌កម្ម​ទេ រីឯ​មនុស្ស​កុហក​ភូត‌ភរ​ក៏​មិន​រួច​ខ្លួន​ដែរ។

6 មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​បញ្ជោរ​អ្នក​ធំ ហើយ​ម្នាក់ៗ​ចូល​ចិត្ត​ចង​មិត្ត​នឹង​អ្នក​ជូន​ជំនូន។

7 មនុស្ស​ក្រីក្រ​គ្មាន​បង‌ប្អូន​ណា​ម្នាក់​រាប់​រក​ទេ លើស​ពី​នេះ​ទៀត មិត្ត‌ភក្ដិ​ក៏​បោះ‌បង់​ចោល​ដែរ កាល​ណា​ត្រូវ​ការ​រក​គេ គេ​គេច​បាត់​អស់។

8 អ្នក​ណា​ចេះ​គិត​ពិចារណា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង អ្នក​ណា​រក្សា​ការ​យល់​ដឹង អ្នក​នោះ​មាន​សុភមង្គល។

9 សាក្សី​ក្លែង‌ក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌ‌កម្ម​ទេ រីឯ​មនុស្ស​កុហក​ភូត‌ភរ ក៏​មិន​រួច​ខ្លួន​ដែរ។

10 ជីវ‌ភាព​ខ្ពង់‌ខ្ពស់​មិន​ស័ក្ដិ‌សម​នឹង​មនុស្ស​ខ្លៅ​ទេ ហើយ​លើស​ពី​នេះ អ្នក​បម្រើ​ក៏​មិន​សម​ត្រួត‌ត្រា​លើ​មេ​ដឹក​នាំ​ដែរ។

11 មនុស្ស​មាន​សុភ‌និច្ឆ័យ​រមែង​ចេះ​ទប់​កំហឹង។ គេ​រក្សា​កិត្តិយស ដោយ​មិន​តប​ត​នឹង​អ្នក​ដែល​ធ្វើ​ខុស ចំពោះ​ខ្លួន​ឡើយ។