1 សុរារមែងធ្វើឲ្យមនុស្សក្អេងក្អាង ហើយគ្រឿងស្រវឹងតែងតែធ្វើឲ្យមនុស្សឡូឡា។ មនុស្សប្រមឹកមិនអាចធ្វើជាអ្នកប្រាជ្ញបានឡើយ។
2 កំហឹងរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ អ្នកដែលធ្វើឲ្យស្ដេចខ្ញាល់ រមែងនាំឲ្យខ្លួនមានទោស។
3 អ្នកណាដកខ្លួនចេញឆ្ងាយពីជំលោះ អ្នកនោះតែងតែទទួលកិត្តិយស រីឯមនុស្សល្ងីល្ងើជាអ្នកពូកែឈ្លោះ។
4 នៅរដូវវស្សា មនុស្សកំជិលមិនភ្ជួរមិនរាស់ទេ លុះដល់រដូវចម្រូត គេរកអ្វីច្រូតពុំបានឡើយ។
5 គំនិតរបស់មនុស្សជ្រៅដូចបាតសមុទ្រ មានតែមនុស្សឈ្លាសវៃប៉ុណ្ណោះ ដែលចេះស្រង់យកគំនិតនោះ។
6 មនុស្សជាច្រើនអះអាងថាខ្លួនសប្បុរស តែមនុស្សគួរឲ្យទុកចិត្តពិបាករកណាស់។