សុភាសិត 22:1-5 KHSV

1 ស៊ូ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ជា​ជាង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ។ មាន​គេ​រាប់​អាន​ច្រើន​ប្រសើរ​ជាង​មាន​មាស​ប្រាក់។

2 អ្នក​មាន និង​អ្នក​ក្រ ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះ‌អម្ចាស់​បាន​បង្កើត​គេ​មក​ទាំង​ពីរ​នាក់។

3 កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត​អោន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។

4 មនុស្ស​រាបសា​តែងតែ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ គេ​នឹង​ទទួល​ទ្រព្យ​សម្បត្តិ កិត្តិយស និង​មាន​អាយុ​វែង។

5 ផ្លូវ​អសីលធម៌​មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់។ អ្នក​ស្រឡាញ់​ជីវិត​តែងតែ​ដើរ​ចៀស‌ឆ្ងាយ​ពី​ផ្លូវ​នោះ។