25 ក្រែងលោអ្នកយកតម្រាប់តាមគេ ហើយនាំឲ្យជីវិតរបស់អ្នកជាប់អន្ទាក់។
26 កុំធានា ឬសន្យាសងបំណុលជួសអ្នកដទៃឡើយ។
27 បើអ្នកគ្មានអ្វីសងទេ គេមុខជាដកហូតយកគ្រែដេករបស់អ្នកពុំខាន។
28 កុំដកបង្គោលព្រំចម្ការ ដែលដូនតារបស់អ្នកបានបោះទុកនោះឡើយ។
29 ប្រសិនបើអ្នកឃើញមនុស្សម្នាក់ប៉ិនប្រសប់បំពេញការងាររបស់ខ្លួន តោងដឹងថា អ្នកនោះអាចចូលបម្រើស្ដេច គឺគេមិនស្ថិតក្នុងចំណោមមនុស្សដែលគ្មានកេរ្តិ៍ឈ្មោះឡើយ។