សុភាសិត 22:3-9 KHSV

3 កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត​អោន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។

4 មនុស្ស​រាបសា​តែងតែ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ គេ​នឹង​ទទួល​ទ្រព្យ​សម្បត្តិ កិត្តិយស និង​មាន​អាយុ​វែង។

5 ផ្លូវ​អសីលធម៌​មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់។ អ្នក​ស្រឡាញ់​ជីវិត​តែងតែ​ដើរ​ចៀស‌ឆ្ងាយ​ពី​ផ្លូវ​នោះ។

6 ចូរ​អប់រំ​កូន​ក្មេង​ឲ្យ​មាន​ទម្លាប់​ល្អ តាំង​ពី​តូច គេ​នឹង​រក្សា​ទម្លាប់​នេះ​រហូត​ដល់​ចាស់។

7 អ្នក​មាន​តែងតែ​ជិះ‌ជាន់​អ្នក​ក្រ រីឯ​កូន​បំណុល​ជា​ទាសករ​របស់​ម្ចាស់​ប្រាក់។

8 អ្នក​សាប​ព្រោះ​អំពើ​អាក្រក់​តែងតែ​ទទួល​គ្រោះ​កាច ហើយ​កម្លាំង​ដែល​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ នឹង​រលាយ​សូន្យ​ទៅ។

9 មនុស្ស​មាន​ចិត្ត​សប្បុរស​តែងតែ​ទទួល​ព្រះ‌ពរ ដ្បិត​គេ​ចែក​អាហារ​ដល់​ជន​ទុគ៌ត។