សុភាសិត 22:6-12 KHSV

6 ចូរ​អប់រំ​កូន​ក្មេង​ឲ្យ​មាន​ទម្លាប់​ល្អ តាំង​ពី​តូច គេ​នឹង​រក្សា​ទម្លាប់​នេះ​រហូត​ដល់​ចាស់។

7 អ្នក​មាន​តែងតែ​ជិះ‌ជាន់​អ្នក​ក្រ រីឯ​កូន​បំណុល​ជា​ទាសករ​របស់​ម្ចាស់​ប្រាក់។

8 អ្នក​សាប​ព្រោះ​អំពើ​អាក្រក់​តែងតែ​ទទួល​គ្រោះ​កាច ហើយ​កម្លាំង​ដែល​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ នឹង​រលាយ​សូន្យ​ទៅ។

9 មនុស្ស​មាន​ចិត្ត​សប្បុរស​តែងតែ​ទទួល​ព្រះ‌ពរ ដ្បិត​គេ​ចែក​អាហារ​ដល់​ជន​ទុគ៌ត។

10 បំបាត់​មនុស្ស​ចំអក​ឡក‌ឡឺយ ជំលោះ​ក៏​បាត់​អស់​ដែរ ការ​ឈ្លោះ​ប្រកែក និង​ការ​មើល‌ងាយ លែង​មាន​ទៀត​ហើយ។

11 អ្នក​ណា​ប្រកាន់​ចិត្ត​បរិសុទ្ធ ហើយ​មាន​ពាក្យ​សម្ដី​សុភាព​រាបសា អ្នក​នោះ​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ស្ដេច។

12 ព្រះ‌អម្ចាស់​តែងតែ​ថែ‌រក្សា​ការ​យល់​ដឹង​ដ៏​ត្រឹម‌ត្រូវ តែ​ព្រះ‌អង្គ​ផ្ចាញ់‌ផ្ចាល​ពាក្យ​សម្ដី​របស់​មនុស្ស​ពាល។