1 កុំច្រណែននឹងមនុស្សអាក្រក់ ហើយកុំសេពគប់ជាមួយពួកគេឡើយ។
2 ពួកគេគិតតែប្រព្រឹត្តអំពើឃោរឃៅ ហើយពោលពាក្យប្រទូស្តរាយ។
3 ដោយសារប្រាជ្ញា គេសង់ផ្ទះបាន ដោយសារការឈ្លាសវៃ គេធ្វើឲ្យផ្ទះនោះរឹងមាំ
4 ហើយដោយសារតម្រិះ គេធ្វើឲ្យបន្ទប់មានពេញទៅដោយវត្ថុដ៏មានតម្លៃ ជាទីគាប់ចិត្ត។