28 កុំចោទប្រកាន់អ្នកដទៃដោយគ្មានហេតុផល ហើយក៏កុំនិយាយកុហក បោកបញ្ឆោតគេដែរ។
29 កុំពោលថា «គេប្រព្រឹត្តចំពោះខ្ញុំបែបណា ខ្ញុំនឹងប្រព្រឹត្តចំពោះគេវិញបែបនោះដែរ ខ្ញុំនឹងតបស្នងដល់គេម្នាក់ៗ តាមអំពើដែលពួកគេបានប្រព្រឹត្ត»។
30 ខ្ញុំបានដើរជិតចម្ការរបស់មនុស្សកំជិលម្នាក់ ហើយខ្ញុំក៏បានដើរជិតចម្ការទំពាំងបាយជូររបស់មនុស្សឥតគំនិតម្នាក់ដែរ។
31 មានបន្លា និងស្មៅដុះពាសពេញ រីឯរបងក៏រលំដួលអស់។
32 ខ្ញុំពិចារណាមើលអ្វីៗដែលខ្ញុំបានឃើញ ហើយដកស្រង់បានមេរៀនដូចតទៅ:
33 អ្នកចង់ដេកថែមបន្តិច ចង់ដំអក់បន្តិច និងដេកឱបដៃបន្តិច។
34 ធ្វើដូច្នេះ អ្នកនឹងខ្វះខាត ធ្លាក់ខ្លួនក្រភ្លាម ដោយមិនដឹងខ្លួន ដូចមានចោរចូលលួចប្លន់។