សុភាសិត 25:1-7 KHSV

1 នេះ​ជា​សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន ចង​ក្រង​ឡើង​ដោយ​មន្ត្រី​របស់​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។

2 សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំង រីឯ​សិរី‌រុងរឿង​របស់​ស្ដេច​ស្ថិត​នៅ​លើ​សុភ‌និច្ឆ័យ។

3 ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ផែនដី​ជ្រៅ​យ៉ាង​ណា ព្រះ‌ហឫទ័យ​របស់​ស្ដេច​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​អាច​យល់​បាន​ទេ។

4 បើ​ជាង​ទង​ចង់​សិត​ធ្វើ​វត្ថុ​សិល្បៈ​អ្វី​មួយ តោង​បន្សុទ្ធ​ប្រាក់​ជា​មុន​សិន។

5 បើ​ស្ដេច​ចង់​ពង្រឹង​រាជ​សម្បត្តិ​ដោយ​យុត្តិធម៌ តោង​ដក​មនុស្ស​អាក្រក់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ជា​មុន​សិន។

6 កុំ​ធ្វើ​ព្រហើន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច ហើយ​ក៏​កុំ​ចង់​បាន​កន្លែង​របស់​អ្នក​ធំ​ដែរ។

7 ប្រសិន​បើ​គេ​ប្រាប់​អ្នក​ថា «សូម​អញ្ជើញ​មក​អង្គុយ​នៅ​ទី​នេះ» ប្រសើរ​ជាង​គេ​បំបាក់​មុខ​អ្នក​នៅ​ចំពោះ​មុខ​អ្នក​ធំ។