សុភាសិត 25:20-26 KHSV

20 ច្រៀង​ឲ្យ​មនុស្ស​មាន​ទុក្ខ​ស្ដាប់ ប្រៀប​ដូច​ជា​ដោះ​អាវ​នៅ​ពេល​រងា ឬ​ដូច​ចាក់​ទឹក​ខ្មេះ​លើ​មុខ​របួស។

21 ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​អាហារ​ទៅ​ឲ្យ​គេ​បរិភោគ បើ​គេ​ស្រេក ចូរ​យក​ទឹក​ឲ្យ​គេ​ផឹក​ផង

22 ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​ប្រមូល​រងើក​ភ្លើង គរ​ពី​លើ​ក្បាល​របស់​គេ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។

23 ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង​រមែង​នាំ​ទឹក​ភ្លៀង​មក​ជា​មួយ​ផង រីឯ​ការ​និយាយ​ដើម​គេ​រមែង​នាំ​ឲ្យ​គេ​ខឹង។

24 ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។

25 ដំណឹង‌ល្អ​មក​ពី​ស្រុក​ឆ្ងាយ ប្រៀប​បាន​នឹង​ទឹក​ត្រជាក់​មក​ផ្សើម​បំពង់​ក​ស្ងួត។

26 អណ្ដូង​ទឹក​ល្អក់ ឬ​ប្រភព​ទឹក​ក្រខ្វក់ ប្រៀប​ដូច​ជា​មនុស្ស​សុចរិត ដែល​យក​តម្រាប់​តាម​មនុស្ស​ទុច្ចរិត។