11 មនុស្សខ្លៅមិនបោះបង់ចោលគំនិតខ្លៅរបស់ខ្លួនទេ គឺដូចឆ្កែដែលតែងតែត្រឡប់មកស៊ីកំអួតរបស់វា។
12 ប្រសិនបើអ្នកឃើញនរណាម្នាក់ អួតខ្លួនថាជាមនុស្សមានប្រាជ្ញា តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។
13 មនុស្សកំជិលតែងពោលថា «មានកូនសិង្ហមួយនៅខាងក្រៅ ហើយមានសិង្ហឈ្មោលមួយនៅតាមផ្លូវ»។
14 ទ្វារតែងតែវិលជាប់នឹងត្រចៀកទ្វារ រីឯមនុស្សកំជិលនៅននៀលជាប់នឹងគ្រែជានិច្ច។
15 មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ ដោយត្អូញថាហត់ពេក។
16 មនុស្សខ្ជិលនឹកស្មានថាខ្លួនមានប្រាជ្ញា លើសមនុស្សប្រាំពីរនាក់ ដែលចេះឆ្លើយដោយវាងវៃ។
17 ជ្រៀតជ្រែកចូលក្នុងជំលោះរបស់អ្នកដទៃ ប្រៀបដូចជាដេញចាប់ត្រចៀកឆ្កែ ដែលកំពុងរត់។