សុភាសិត 26:17-23 KHSV

17 ជ្រៀត‌ជ្រែក​ចូល​ក្នុង​ជំលោះ​របស់​អ្នក​ដទៃ ប្រៀប​ដូច​ជា​ដេញ​ចាប់​ត្រចៀក​ឆ្កែ ដែល​កំពុង​រត់។

18 អ្នក​ណា​បោក​បញ្ឆោត​គេ រួច​ពោល​ថា «ខ្ញុំ​គ្រាន់​តែ​ធ្វើ​លេង»

19 អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​កំរោល​ចូល ដែល​ចោល​អង្កត់​អុស​ជុំ‌វិញ​ខ្លួន ហើយ​បាញ់​ព្រួញ ដើម្បី​សម្លាប់​គេ។

20 ពេល​ណា​អស់​អុស ភ្លើង​ក៏​រលត់ ពេល​ណា​អស់​មនុស្ស​និយាយ​មួល​បង្កាច់​គេ ជំលោះ​ក៏​បាត់​អស់​ដែរ។

21 មនុស្ស​អុជ​អាល​ធ្វើ​ឲ្យ​មាន​ជំលោះ​កាន់​តែ​ខ្លាំង​ឡើងៗ ប្រៀប​ដូច​ជា​ធ្យូង និង​អុស ដែល​ធ្វើ​ឲ្យ​ភ្លើង​រឹត​តែ​ឆេះ​ឡើង។

22 ពាក្យ​សម្ដី​របស់​មនុស្ស​អុជ​អាល ប្រៀប​ដូច​ជា​ចំណី​យ៉ាង​ឆ្ងាញ់​ជាប់​ចិត្ត។

23 សម្ដី​ផ្អែម‌ល្ហែម តែ​ចិត្ត​អាក្រក់ ប្រៀប​ដូច​ជា​ប្រាក់​ដែល​ស្រោប​លើ​ភាជន៍​ធ្វើ​ពី​ដី​ឥដ្ឋ។