24 មនុស្សស្អប់គេតែងតែនិយាយលាក់ពុត រីឯក្នុងចិត្ត មានសុទ្ធតែគំនិតបោកប្រាស់។
25 កាលណាគេនិយាយដោយទន់ភ្លន់ កុំទុកចិត្តគេឲ្យសោះ ដ្បិតចិត្តរបស់គេមានពេញទៅដោយការស្អប់ខ្ពើមគ្រប់យ៉ាង។
26 ទោះបីអ្នកនោះចេះលាក់បាំងចិត្តស្អប់របស់ខ្លួនក៏ដោយ មនុស្សគ្រប់គ្នាគង់តែឃើញចិត្តអាក្រក់របស់គេ។
27 អ្នកណាជីករណ្ដៅ អ្នកនោះនឹងត្រូវធ្លាក់ក្នុងរណ្ដៅ ហើយអ្នកណាប្រមៀលថ្ម អ្នកនោះនឹងត្រូវថ្មរមៀលកិនវិញ។
28 បើយើងនិយាយមួលបង្កាច់នរណា បានសេចក្ដីថាយើងស្អប់អ្នកនោះ ហើយបើយើងនិយាយបញ្ចើចបញ្ចើអ្នកណា យើងនឹងធ្វើឲ្យអ្នកនោះត្រូវអន្តរាយ។