សុភាសិត 28:20-26 KHSV

20 មនុស្ស​ស្មោះ​ត្រង់​តែងតែ​ទទួល​ពរ​បរិបូណ៌ រីឯ​អ្នក​ដែល​គិត​តែ​ពី​ខំ​ប្រឹង​រក​ទ្រព្យ​ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ឆាប់ៗ រមែង​ទទួល​ទោស។

21 មិន​ត្រូវ​កាត់​ក្ដី​ដោយ​រើស​មុខ​ឡើយ ក៏​ប៉ុន្តែ មាន​ចៅ‌ក្រម​ខ្លះ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ ដើម្បី​ដូរ​បាយ​មួយ​ចាន។

22 មនុស្ស​លោភ‌លន់​គិត​តែ​ពី​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្តិ ដោយ​ឥត​ដឹង​ថា គេ​នឹង​ធ្លាក់​ខ្លួន​ក្រ​ឡើយ។

23 អ្នក​ណា​ស្ដី​បន្ទោស​គេ ថ្ងៃ​ក្រោយ គេ​នឹង​ដឹង​គុណ លើស​អ្នក​ដែល​និយាយ​បញ្ជោរ។

24 អ្នក​ណា​លួច​ទ្រព្យ​ឪពុក​ម្ដាយ ដោយ​គិត​ថា​គ្មាន​បាប​ទេ អ្នក​នោះ​មិន​ខុស​ពី​ចោរ​ប្លន់​ឡើយ។

25 អ្នក​មាន​ចិត្ត​លោភ‌លន់​រមែង​បង្ក​ជំលោះ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ តែងតែ​បាន​ចម្រើន​ឡើង។

26 អ្នក​ណា​ទុក​ចិត្ត​លើ​ខ្លួន​ឯង អ្នក​នោះ​ជា​មនុស្ស​ល្ងង់​ខ្លៅ រីឯ​អ្នក​ដែល​ដើរ​ដោយ​ប្រាជ្ញា រមែង​មាន​សេចក្ដី​សុខ។