សុភាសិត 3:25-31 KHSV

25 កូន​នឹង​មិន​បារម្ភ​ខ្លាច​ក្រែង​មាន​ភ័យ​អាសន្ន ឬ​ខ្លាច​ក្រែង​មាន​ជន​ពាល​ចូល​មក​វាយ​ធ្វើ​បាប​ឡើយ

26 ដ្បិត​ព្រះ‌អម្ចាស់​នឹង​ការ‌ពារ​កូន ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​កូន​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ណា​មួយ​ឡើយ។

27 មិន​ត្រូវ​បដិសេធ​នឹង​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ពី​កូន​ឡើយ គឺ​ត្រូវ​ជួយ​គេ​តាម​លទ្ធ‌ភាព​របស់​កូន។

28 បើ​អ្នក​ដទៃ​មក​សុំ​អ្វី​ពី​កូន ហើយ​បើ​កូន​មាន មិន​ត្រូវ​ពោល​ទៅ​គេ​ថា «ទៅ​សិន​ចុះ ចាំ​ស្អែក សឹម​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ប្រគល់​ជូន!»។

29 មិន​ត្រូវ​ប៉ុន‌ប៉ង​ធ្វើ​បាប​មិត្ត‌ភក្ដិ​ដែល​រស់​នៅ​ជិត​ខាង​កូន ហើយ​ទុក​ចិត្ត​លើ​កូន​នោះ​ឡើយ។

30 កុំ​រក​រឿង​នរណា​ម្នាក់ ដោយ​ឥត​ហេតុ គឺ​កុំ​រក​រឿង​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​កូន។

31 កុំ​ច្រណែន​នឹង​មនុស្ស​ឃោរ‌ឃៅ កុំ​ប្រព្រឹត្ត​តាម​គេ​ឡើយ