សុភាសិត 30:1-7 KHSV

1 នេះ​ជា​ពាក្យ​ទូន្មាន​របស់​លោក​អេគើរ ជា​កូន​របស់​លោក​យ៉ាកេ គឺ​សេចក្ដី​ដែល​លោក​ថ្លែង​ទៅ​កាន់​លោក​អ៊ីធាល និង​លោក​យូកាល

2 មែន​ហើយ ខ្ញុំ​ជា​មនុស្ស​ល្ងង់​ជាង​គេ​ទាំង​អស់ ខ្ញុំ​គ្មាន​តម្រិះ​ខាង​លោកីយ៍​នេះ​ទេ។

3 ខ្ញុំ​មិន​បាន​រៀន​អំពី​ប្រាជ្ញា​ទេ តែ​ខ្ញុំ​ស្គាល់​វិជ្ជា​ស្ដី​អំពី​ព្រះ​ដ៏‌វិសុទ្ធ។

4 តើ​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ រួច​ចុះ​មក​វិញ? តើ​មាន​នរណា​ក្ដាប់​ខ្យល់​ក្នុង​បាត​ដៃ​របស់​ខ្លួន? តើ​មាន​នរណា​ខ្ចប់​ទឹក​ដាក់​ក្នុង​អាវ​របស់​ខ្លួន? តើ​មាន​នរណា​បាន​កម្រិត​ព្រំ​ផែនដី? អ្នក​នោះ​ឈ្មោះ​អ្វី? កូន​របស់​គាត់​ឈ្មោះ​អ្វី? បើ​អ្នក​ដឹង សូម​ប្រាប់​ខ្ញុំ​ផង!

5 ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត ព្រះ‌អង្គ​ជា​ខែល​ការពារ​អស់​អ្នក​ដែល​មក​ជ្រក​កោន​នឹង​ព្រះ‌អង្គ។

6 កុំ​យក​អ្វី​មក​បន្ថែម​ពី​លើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ ក្រែង​លោ​ព្រះ‌អង្គ​ស្ដី​បន្ទោស​ថា អ្នក​ជា​មនុស្ស​កុហក។

7 ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទូល​សូម​សេចក្ដី​ពីរ​យ៉ាង​ពី​ព្រះ‌អង្គ សូម​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​ទូលបង្គំ មុន​ពេល​ទូលបង្គំ​ស្លាប់។