សុភាសិត 30:25-31 KHSV

25 ស្រមោច​ជា​សត្វ​ដែល​គ្មាន​កម្លាំង តែ​ចេះ​ប្រមូល​អាហារ​គរ​ទុក​នៅ​រដូវ​ក្ដៅ។

26 ទន្សាយ​ជា​សត្វ​ខ្សោយ តែ​ចេះ​ធ្វើ​រូង​នៅ​ក្រោម​ផ្ទាំង​ថ្ម។

27 កណ្ដូប​ជា​សត្វ​គ្មាន​ស្ដេច តែ​ចេះ​លើក​គ្នា​ជា​ក្រុម​ជា​ពួក ដូច​កង‌ទ័ព​ដ៏​មាន​របៀប​រៀប​រយ។

28 ជីង‌ចក់​ជា​សត្វ​ដែល​គេ​អាច​ចាប់​បាន​នឹង​ដៃ តែ​ចេះ​ជ្រៀត​ចូល​ទៅ​នៅ​ក្នុង​វាំង​របស់​ស្ដេច។

29 មាន​សត្វ​លោក​បី​បួន​ប្រភេទ ដែល​មាន​ដំណើរ​យ៉ាង​សង្ហា គួរ​ឲ្យ​គយ‌គន់ គឺ:

30 សិង្ហ​ជា​សត្វ​ដ៏​អង់‌អាច ដែល​មិន​ចេះ​រា​ថយ​នៅ​មុខ​អ្វី​សោះ​ឡើយ

31 មាន់​ជល់​ដែល​អួត​ដាក់​គ្នា ពពែ​ឈ្មោល និង​ស្ដេច​ដែល​យាត្រា​នៅ​មុខ​កង‌ទ័ព។