សុភាសិត 30:8-14 KHSV

8 សូម​កុំ​បណ្ដោយ​ឲ្យ​ទូលបង្គំ​ចេះ​ពោល​ពាក្យ​កុហក​បោក​ប្រាស់។ សូម​កុំ​ឲ្យ​ទូលបង្គំ​ក្រ​ពេក ឬ​ក៏​មាន​ពេក​ដែរ គឺ​សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ​បាន​ហើយ។

9 ប្រសិន​បើ​ទូលបង្គំ​មាន​ទ្រព្យ​ច្រើន​ពេក ក្រែង​លោ​ទូលបង្គំ​វង្វេង​ឆ្ងាយ​ពី​ព្រះ‌អង្គ ដោយ​ពោល​ថា «តើ​ព្រះ‌អម្ចាស់​ជា​នរណា?» ឬ​បើ​ទូលបង្គំ​ក្រ​ពេក ទូលបង្គំ​បែរ​ជា​លួច​គេ ហើយ​បង្អាប់​ព្រះ‌នាម​ព្រះ​របស់​ទូលបង្គំ។

10 កុំ​មួល​បង្កាច់​អ្នក​បម្រើ​ប្រាប់​ចៅហ្វាយ​ឡើយ ក្រែង​លោ​អ្នក​បម្រើ​នោះ​ដាក់​បណ្ដាសា​អ្នក ហើយ​អ្នក​ត្រូវ​ទទួល​ទោស។

11 ជន​ប្រភេទ​ខ្លះ​ដាក់​បណ្ដាសា​ឪពុក ហើយ​មិន​ដែល​ដឹង​គុណ​ម្ដាយ​ទេ។

12 ជន​ប្រភេទ​ខ្លះ​ស្មាន​ថា ខ្លួន​ជា​មនុស្ស​បរិសុទ្ធ ក៏​ប៉ុន្តែ គេ​មិន​ដែល​ជម្រះ​អំពើ​សៅហ្មង​ចេញ​ពី​ខ្លួន​ឡើយ។

13 ជន​ប្រភេទ​ខ្លះ​វាយ‌ឫក​ខ្ពស់ ហើយ​មើល‌ងាយ​អ្នក​ដទៃ។

14 ជន​ប្រភេទ​ខ្លះ​មាន​ធ្មេញ​មុត​ដូច​ដាវ ថ្គាម​ដូច​កាំបិត គេ​ប្រុង​តែ​ត្របាក់​លេប​មនុស្ស​ទុគ៌ត​ឲ្យ​វិនាស​សូន្យ​ពី​ផែនដី ហើយ​លុប​បំបាត់​មនុស្ស​ក្រីក្រ​ឲ្យ​អស់​ពី​ចំណោម​មនុស្ស​លោក។