សុភាសិត 8:17-23 KHSV

17 អ្នក​ណា​ស្រឡាញ់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​អ្នក​នោះ​វិញអ្នក​ណា​ស្វែង​រក​ខ្ញុំ អ្នក​នោះ​ពិត​ជា​រក​ឃើញ។

18 ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ និង​សិរី‌រុងរឿងភាព​ចម្រុង‌ចម្រើន និង​សេចក្ដី​សុចរិត។

19 ផល​ផ្លែ​របស់​ខ្ញុំ​មាន​តម្លៃ​ជាង​មាស​ទឹក‌ដប់អ្វីៗ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យមាន​តម្លៃ​ជាង​ប្រាក់​សុទ្ធ​ទៅ​ទៀត។

20 ខ្ញុំ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិតនិង​ប្រព្រឹត្ត​តាម​ផ្លូវ​យុត្តិធម៌។

21 ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌ឲ្យ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ។

22 ព្រះ‌អម្ចាស់​បាន​បង្កើត​ខ្ញុំ​តាំង​ពី​ដើម​ដំបូង​បង្អស់គឺ​មុន​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ទៅ​ទៀត។

23 ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំតាំង​ពី​អស់‌កល្ប​រៀង​មកគឺ​នៅ​គ្រា​ដំបូង​បង្អស់មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត។