សុភាសិត 8:24-30 KHSV

24 កាល​ខ្ញុំ​កើត​មក មិន​ទាន់​មាន​ជម្រៅ​ទឹកហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ទឹក​ដែរ។

25 ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មកមុន​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​ធំ​ភ្នំ​តូច​លេច​ឡើង។

26 ពេល​នោះ ព្រះ‌អង្គ​មិន​ទាន់​បង្កើត​ផែនដីនិង​លំហ​អាកាស​ទេហើយ​ក៏​មិន​ទាន់​បង្កើត​ធាតុ​ដើម​ផ្សេងៗ​ដែរ។

27 កាល​ព្រះ‌អម្ចាស់​លាត​សន្ធឹង​ផ្ទៃ​មេឃនិង​គូរ‌វាស​ជើង​មេឃ​ពី​លើ​មហា​សមុទ្រខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ។

28 កាល​ព្រះ‌អង្គ​ដាក់​ពពក​នៅ​លើ​អាកាសហើយ​កាល​ប្រភព​ទឹក​ផុស​ចេញ​យ៉ាង​ខ្លាំងពី​ទី​ជម្រៅ

29 កាល​ព្រះ‌អង្គ​កំណត់​ព្រំ‌ដែន​សមុទ្រដើម្បី​ខណ្ឌ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញកាល​ព្រះ‌អង្គ​ចាក់​គ្រឹះ​ផែនដី

30 នៅ​គ្រា​នោះ ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះ‌អង្គហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​មាន​អំណរជា​រៀង​រាល់​ថ្ងៃ។ខ្ញុំ​កំសាន្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គគ្រប់​ពេល​វេលា។