សុភាសិត 8:30-36 KHSV

30 នៅ​គ្រា​នោះ ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះ‌អង្គហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​មាន​អំណរជា​រៀង​រាល់​ថ្ងៃ។ខ្ញុំ​កំសាន្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គគ្រប់​ពេល​វេលា។

31 ខ្ញុំ​កំសាន្ត​នៅ​លើ​ដី​ដែល​ព្រះ‌អង្គ​បាន​បង្កើតខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។

32 ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុកអ្នក​ណា​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ឪពុកអ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!។

33 ចូរ​ស្ដាប់​ដំបូន្មាន​របស់​ឪពុកដោយ​ឥត​ធ្វេស‌ប្រហែស​ឡើយនោះ​កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។

34 អ្នក​ណា​ស្ដាប់​ខ្ញុំហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃអ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។

35 អ្នក​ណា​រក​ខ្ញុំ​ឃើញ អ្នក​នោះ​មាន​ជីវិតហើយ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​នោះ។

36 អ្នក​ណា​រក​ខ្ញុំ​មិន​ឃើញអ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯងអ្នក​ណា​ស្អប់​ខ្ញុំអ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់។