សុភាសិត 8:8-14 KHSV

8 អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ទៀង‌ត្រង់គឺ​គ្មាន​ពាក្យ​វៀច‌វេរ ឬ​បោក‌បញ្ឆោត​ទេ។

9 អ្នក​មាន​តម្រិះ​យល់​ថា ពាក្យ​ខ្ញុំ​ស្រួល​ស្ដាប់រីឯ​អស់​អ្នក​ចេះ​ដឹង​ក៏​យល់​ថាខ្ញុំ​និយាយ​ត្រឹម​ត្រូវ​មែន​ដែរ។

10 ចូរ​ទទួល​ដំបូន្មាន​ខ្ញុំ​ជា​ជាង​ទទួល​ប្រាក់រីឯ​ការ​ចេះ​ដឹង​មាន​តម្លៃលើស​មាស​ទឹក‌ដប់​ទៅ​ទៀត។

11 ប្រាជ្ញា​មាន​តម្លៃ​ជាង​ត្បូង​ពេជ្រគ្មាន​របស់​អ្វី​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​ឡើយ។

12 ខ្ញុំ​ជា​ប្រាជ្ញាការ​ពិចារណា​ស្ថិត​នៅ​ជាប់​ជា​មួយ​ខ្ញុំខ្ញុំ​មាន​តម្រិះ​រិះគិត ដោយ​សុភ‌និច្ឆ័យ។

13 អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់តែងតែ​ស្អប់​អំពើ​អាក្រក់ខ្ញុំ​មិន​ចូល​ចិត្ត​ការ​អួត​បំប៉ោងការ​ព្រហើន អំពើ​អាក្រក់និង​ការ​ពោល​ពាក្យ​បោក‌បញ្ឆោត​ឡើយ។

14 ខ្ញុំ​មាន​ប្រាជ្ញា និង​យោបល់ខ្ញុំ​ផ្ដល់​តម្រិះ និង​កម្លាំង