9 យើងបានធ្វើឲ្យស្រូវរបស់អ្នករាល់គ្នាស្កក និងមានក្រាស៊ីហើយចម្ការដំណាំ ចម្ការទំពាំងបាយជូរចម្ការឧទុម្ពរ និងចម្ការអូលីវរបស់អ្នករាល់គ្នាក៏ត្រូវដង្កូវស៊ីបង្ហិនអស់ដែរ។ទោះបីយ៉ាងនេះក្ដីក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10 យើងបានធ្វើឲ្យជំងឺអាសន្នរោគរាតត្បាតអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីប។យើងបានឲ្យខ្មាំងប្រហារយុវជនរបស់អ្នករាល់គ្នាដោយមុខដាវហើយចាប់សេះរបស់អ្នករាល់គ្នាយកទៅ។យើងបានធ្វើឲ្យមានក្លិនអសោចសាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា។ទោះបីយ៉ាងនេះក្ដីក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
11 យើងបានបំផ្លាញអ្នករាល់គ្នាដូចយើងបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ាហើយអ្នករាល់គ្នាប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង។ទោះបីយ៉ាងនេះក្ដីក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12 ហេតុនេះ អ៊ីស្រាអែលអើយយើងនឹងដាក់ទោសអ្នករាល់គ្នា។អ៊ីស្រាអែលអើយដោយយើងសម្រេចដាក់ទោសអ្នករាល់គ្នាដូច្នេះចូររៀបចំខ្លួនជួបនឹងព្រះរបស់អ្នក!»។
13 មើល៍! ព្រះដែលបានសូនភ្នំ និងបង្កើតខ្យល់ព្រះដែលបង្ហាញឲ្យមនុស្សស្គាល់ព្រះហឫទ័យរបស់ព្រះអង្គព្រះដែលធ្វើឲ្យពន្លឺថ្ងៃរះប្រែជាងងឹតព្រះដែលយាងនៅតាមទីខ្ពស់ៗនៃផែនដីព្រះអង្គមាននាមថាព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល។