អេម៉ុស 6 KHSV

ការ​ដាក់​ទោស​ពួក​អ្នក​មាន និង​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

1 អស់​អ្នក​ដែល​រស់​ដោយ​ឥត​កង្វល់នៅ​ក្រុង​ស៊ីយ៉ូននិង​អស់​អ្នក​ដែល​រស់​យ៉ាង​សុខ​ស្រួលនៅ​លើ​ភ្នំ​សា‌ម៉ារី​អើយអ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!អ្នក​រាល់​គ្នា​ជា​ប្រមុខ​នៃ​ប្រជា‌ជាតិ​ដ៏​សំខាន់ជាង​គេ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយពូជ‌ពង្ស​អ៊ីស្រា‌អែល​យក​អ្នក​រាល់​គ្នាធ្វើ​ជា​បង្អែក។

2 ចូរ​នាំ​គ្នា​ទៅ​កាល់‌ណេ ហើយ​សង្កេត​មើល​ចុះចូរ​ទៅ​រហូត​ដល់​ក្រុង​ហា‌ម៉ាត់​មហា​នគររួច​ចុះ​ទៅ​ក្រុង​កាថ ក្នុង​ស្រុក​ភីលីស្ទីន!តើ​ក្រុង​ទាំង​នោះ​ចម្រុង‌ចម្រើន​ជាងនគរ​របស់​អ្នក​រាល់​គ្នា​ឬ?តើ​ទឹក​ដី​របស់​គេ​ធំ​ទូលាយ​ជាង​ទឹក​ដីរបស់​អ្នក​រាល់​គ្នា​ឬ?

3 អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេលកុំ​ឲ្យ​ថ្ងៃ​វេទនា​ខិត​ចូល​មក​ដល់តែ​អ្នក​រាល់​គ្នា​បែរ​ជា​ធ្វើ​ឲ្យរាជ្យ​ដ៏​ឃោរ‌ឃៅ​កាន់​តែ​ខិត​ចូល​មក​ជិត។

4 អ្នក​រាល់​គ្នា​សម្រាក​នៅ​លើ​គ្រែ​រចនា​ដោយ​ភ្លុកអ្នក​រាល់​គ្នា​ទំរេត​យ៉ាង​ច្រអូស​នៅ​លើ​កំរាល​ព្រំបរិភោគ​សាច់​ចៀម និង​កូន​គោ​បំប៉ន។

5 អ្នក​រាល់​គ្នា​ប្រឹង​ច្រៀង​ឡូឡាទាំង​លេង​ពិណ​កំដរ​ចង់​ធ្វើ​ដូច​ស្ដេច​ដាវីឌ។

6 អ្នក​រាល់​គ្នា​ផឹក​ស្រា​នៅ​ក្នុង​ពែង​ធំៗអ្នក​រាល់​គ្នា​លាប​ទឹក​អប់​ដ៏​មាន​តម្លៃតែ​អ្នក​រាល់​គ្នា​ឥត​ឈឺ​ចាប់​ចំពោះ​ការ​វិនាសរបស់​កូន​ចៅ​លោក​យ៉ូសែប​ទេ។

7 ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នាត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​មុន​គេ។ពួក​ខ្ជិល​ច្រអូស​ដូច​អ្នក​រាល់​គ្នានឹង​លែង​ស្គាល់​ការ​សប្បាយ​ទៀត​ហើយ។

8 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា៖«យើង​ស្អប់​អំនួត​របស់​កូន​ចៅ​លោក​យ៉ាកុបយើង​មិន​ចូល​ចិត្ត​នឹង​ប្រាសាទ​របស់​ពួក​គេ​ទេយើង​នឹង​ប្រគល់​សាម៉ារី និង​អ្វីៗ​នៅ​ក្រុង​នេះទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ»-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។

9 ប្រសិន​បើ​ក្នុង​គ្រួសារ​មួយ​នៅ​សេស‌សល់​មនុស្ស​ដប់​នាក់ គេ​មុខ​ជា​ត្រូវ​ស្លាប់​ទាំង​ដប់​នាក់។

10 ពេល​នរណា​ម្នាក់​យក​សាក‌សព​សាច់‌ញាតិ​របស់​ខ្លួន​ចេញ​ពី​ផ្ទះ​ទៅ​បូជា គាត់​នឹង​ស្រែក​សួរ​អ្នក​ដែល​នៅ​ខាង​ក្នុង​ផ្ទះ​ថា «តើ​មាន​នរណា​នៅ​ជា​មួយ​អ្នក​ទៀត​ទេ?» អ្នក​នោះ​នឹង​ឆ្លើយ​មក​វិញ​ថា «គ្មាន​ទេ»។ គាត់​ក៏​ពោល​ទៀត​ថា «កុំ​មាត់​ក​អី!»។ គ្មាន​នរណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ទេ!

11 ព្រះ‌អម្ចាស់​ចេញ​បញ្ជានោះ​ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​រលំ​បាក់​បែក​អស់សូម្បី​តែ​ផ្ទះ​តូចៗ​ក៏​ខ្ទេច‌ខ្ទី​អស់​ដែរ។

12 តើ​គេ​ដែល​បំបោល​សេះ​លើ​ផ្ទាំង​ថ្មឬ​យក​គោ​ទៅ​ភ្ជួរ​លើ​ផ្ទាំង​ថ្ម​នោះ​ឬបាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​យុត្តិធម៌ប្រែ​ជា​មាន​ជាតិ​ពិសនិង​ឲ្យ​ច្បាប់​ទម្លាប់​មាន​ជាតិ​ពុល​ដូច្នេះ?

13 អ្នក​រាល់​គ្នា​អួត​ថា ខ្លួន​ដណ្ដើម​យក​បានក្រុង​ឡូដា‌បាហើយ​អ្នក​រាល់​គ្នា​ពោល​ថា“ពួក​យើង​វាយ​យក​បាន​ក្រុង​កាណា‌អ៊ីមដោយ‌សារ​ឫទ្ធិ​អំណាច​របស់​ពួក​យើង”

14 ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយយើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​មួយ​ងើប​ឡើងសង្កត់‌សង្កិន​អ្នក​រាល់​គ្នា ចាប់​តាំង​ពីច្រក​ចូល​ហា‌ម៉ាត់ រហូត​ដល់​ស្ទឹង​អារ៉ាបា-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។

ជំពូក

1 2 3 4 5 6 7 8 9