អេម៉ុស 2 KHSV

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​ម៉ូអាប់

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ដោយ​អ្នក​ស្រុក​ម៉ូអាប់​បានប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដងយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​បាន​ដុត​ធាតុ​របស់​ស្ដេចស្រុក​អេដុម​ឲ្យ​ទៅ​ជា​ផេះ។

2 ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះស្រុក​ម៉ូអាប់ ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទរបស់​ក្រុង​កេរី‌យ៉ុត​ផង។ស្រុក​ម៉ូអាប់​នឹង​វិនាស​ក្រោម​សម្រែក​ជ្រួល‌ច្របល់សម្រែក​សឹក​សង្គ្រាម និង​សំឡេង​ត្រែ។

3 យើង​នឹង​ដក​ស្ដេច​ចេញ​ពី​ពួក​គេព្រម​ទាំង​ប្រហារ​ជីវិត​មេ​ដឹក​នាំ​ទាំង​អស់​ដែរ»នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​យូដា

4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ដោយ​អ្នក​ស្រុក​យូដា​បានប្រព្រឹត្ត​អំពើ​បាប​បី​បួន​លើក​ផ្ទួនៗ​គ្នាយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​បាន​បោះ​បង់​ចោលក្រឹត្យ‌វិន័យ​របស់​យើង​ជា​ព្រះ‌អម្ចាស់ហើយ​មិន​កាន់​តាម​ច្បាប់​របស់​យើង​ទេ។ពួក​គេ​វង្វេង​ទៅ​តាម​ព្រះ​ក្លែង‌ក្លាយដូច​ដូនតា​របស់​ពួក​គេ​ដែរ។

5 ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះស្រុក​យូដា ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទរបស់​ក្រុង​យេរូ‌សាឡឹម​ផង»។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អ៊ីស្រា‌អែល

6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ដោយ​អ្នក​ស្រុក​អ៊ីស្រា‌អែល​បានប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដងយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​លក់​មនុស្ស​សុចរិត​ដើម្បី​ប្រាក់និង​លក់​ជន​ក្រីក្រ​ដើម្បី​ស្បែក​ជើង​មួយ​គូ។

7 ពួក​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​ទុគ៌តហើយ​រំលោភ​សិទ្ធិ​ប្រជា‌ជន​តូច‌តាច។កូន និង​ឪពុក​រួម​ដំណេក​ជា​មួយ​ស្រី​តែ​ម្នាក់ពួក​គេ​ធ្វើ​ដូច្នេះប្រមាថ​នាម​ដ៏‌វិសុទ្ធ​របស់​យើង។

8 នៅ​ក្បែរ​អាសនៈ​របស់​ពួក​គេពួក​គេ​ដេក​លើ​សម្លៀក‌បំពាក់​ដែល​អ្នក​ក្រយក​មក​បញ្ចាំ។ពួក​គេ​យក​ស្រា​ពី​អ្នក​ដែល​ត្រូវ​ពិន័យទៅ​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ពួក​គេ​ដែរ។

9 រីឯ​យើង​វិញ យើង​បាន​បំផ្លាញ​អ្នក​ស្រុក​អាម៉ូរីដែល​មាន​កំពស់​ដូច​ដើម​គគីរនិង​មាន​កម្លាំង​ដូច​ដើម​ម៉ៃ‌សាក់ឲ្យ​វិនាស​សាប‌សូន្យ​នៅ​មុខ​ពួក​គេគឺ​យើង​បាន​បំផ្លាញ​ទាំង​ដើម ទាំង​ឫស។

10 យើង​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីបនិង​ដឹក​នាំ​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថានអស់​រយៈ​ពេល​សែ‌សិប​ឆ្នាំដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចាប់​យក​ទឹក​ដី​អាម៉ូរី។

11 យើង​បាន​ធ្វើ​ឲ្យ​ពួក​ព្យាការី​ងើប​ឡើងពី​ចំណោម​កូន​ចៅ​របស់​អ្នក​រាល់​គ្នានិង​ឲ្យ​ពួក​ណាសា‌រីត*​ងើប​ឡើងពី​ចំណោម​ពួក​យុវជន​របស់​អ្នក​រាល់​គ្នាតើ​ពិត​ជា​ដូច្នេះ​មែន​ឬ​កូន​ចៅ​អ៊ីស្រា‌អែល?- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12 ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អក​ស្រា​ដល់​ពួក​ណាសា‌រីត*អ្នក​រាល់​គ្នា​ហាម​ពួក​ព្យាការី​មិន​ឲ្យថ្លែង​ពាក្យ​ក្នុង​នាម​យើង

13 ហេតុ​នេះ យើង​នឹង​កិន​កម្ទេច​អ្នក​រាល់​គ្នាឲ្យ​ខ្ទេច‌ខ្ទី ដូច​រទេះ​ដឹក​ស្រូវ​កិន​អ្វីៗ​ទាំង​អស់ដែល​នៅ​ក្រោម​កង់។

14 អ្នក​រហ័ស‌រហួន​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយអ្នក​មាន​កម្លាំង​ខ្លាំង‌ក្លា​មិន​អាច​បញ្ចេញ​កម្លាំងអ្នក​ចំបាំង​ដ៏​អង់‌អាច​ក៏​ពុំ​អាច​សង្គ្រោះ​ជីវិតរបស់​ខ្លួន​បាន​ដែរ។

15 អ្នក​ពូកែ​បាញ់​ធ្នូ​មិន​អាច​តទល់​បានអ្នក​ពូកែ​រត់​ក៏​រត់​មិន​រួចអ្នក​ជិះ​សេះ​ពុំ​អាច​សង្គ្រោះ​ជីវិតរបស់​ខ្លួន​បាន​ដែរ។

16 នៅ​ថ្ងៃ​នោះ អ្នក​ចំបាំង​ដ៏​ក្លា‌ហាន​ជាង​គេនឹង​រត់​ទៅ​ទាំង​ខ្លួន​ទទេ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ជំពូក

1 2 3 4 5 6 7 8 9