7 អ្នករាល់គ្នាបានធ្វើឲ្យយុត្តិធម៌ប្រែទៅជាពិសពុលព្រមទាំងជាន់ឈ្លីសេចក្ដីសុចរិតទៀតផង។
8 ព្រះអង្គបង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័លព្រះអង្គធ្វើឲ្យភាពអន្ធការប្រែទៅជាពន្លឺនៅពេលថ្ងៃរះព្រះអង្គធ្វើឲ្យថ្ងៃប្រែទៅជាយប់ងងឹតព្រះអង្គហៅទឹកសមុទ្រមកស្រោចស្រពផែនដីព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។
9 ព្រះអង្គធ្វើឲ្យមហន្តរាយកើតយ៉ាងទាន់ហន់ចំពោះអ្នកខ្លាំងពូកែហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។
10 ពួកគេស្អប់ចៅក្រមដែលកាត់ក្ដីដោយយុត្តិធម៌ពួកគេមិនចូលចិត្តសាក្សីទៀងត្រង់ទេ។
11 អ្នករាល់គ្នាជិះជាន់ជនទុគ៌តហើយរឹបអូសយកស្រូវរបស់គេហេតុនេះហើយបានជាអ្នករាល់គ្នានឹងមិនអាចរស់នៅក្នុងផ្ទះដ៏មានតម្លៃដែលអ្នករាល់គ្នាបានសង់នោះទេ។អ្នករាល់គ្នាក៏ពុំអាចផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពីចម្ការដែលអ្នករាល់គ្នាបានដាំនោះដែរ។
12 «យើងដឹងថា អ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតជាច្រើនហើយអំពើបាបរបស់អ្នករាល់គ្នាក៏ធ្ងន់ធ្ងរដែរអ្នករាល់គ្នាសង្កត់សង្កិនមនុស្សសុចរិតអ្នករាល់គ្នាទទួលសំណូកហើយមិនរកយុត្តិធម៌ឲ្យជនក្រីក្រទេ។
13 បច្ចុប្បន្នកាលនេះជាគ្រាមួយដ៏លំបាកហេតុនេះហើយបានជាអ្នកមានប្រាជ្ញាសុខចិត្តនៅស្ងៀម»។