4 ស្ដេចមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «តើព្រះករុណាសព្វព្រះហឫទ័យចេញទៅច្បាំងយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការទៅកាន់ស្ដេចស្រុកអ៊ីស្រាអែលវិញថា៖ «ទូលបង្គំក៏ដូចព្រះករុណាដែរ ប្រជារាស្ត្ររបស់ទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ព្រះករុណា ហើយទ័ពសេះរបស់ទូលបង្គំក៏ដូចជាទ័ពសេះរបស់ព្រះករុណាដែរ!»។