១ ពង្សា‌វតារ‌ក្សត្រ 3:25-28 KHSV

25 ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​កាប់​កូន​នេះ​ជា​ពីរ​ចំណែក ហើយ​ចែក​មួយ​ចំហៀង​ម្នាក់ៗ​ឲ្យ​ស្ត្រី​ទាំង​ពីរ​ចុះ»។

26 ស្ត្រី​ជា​ម្ដាយ​របស់​កូន​ដែល​នៅ​រស់ មាន​ចិត្ត​អាណិត​មេត្តា​កូន​របស់​ខ្លួន​យ៉ាង​ខ្លាំង ក៏​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ខ្ញុំ​ម្ចាស់​សូម​អង្វរ​ព្រះ‌ករុណា​មេត្តា​ប្រទាន​កូន​ដែល​នៅ​រស់​ឲ្យ​ស្ត្រី​នេះ​ចុះ! សូម​កុំ​សម្លាប់​វា​ឡើយ»។ ចំណែក​ឯ​ស្ត្រី​ម្នាក់​ទៀត​ពោល​ថា៖ «សូម​កាប់​កូន​នេះ​ជា​ពីរ​ទៅ! ធ្វើ​ដូច្នេះ កូន​នេះ​នឹង​មិន​បាន​មក​ខ្ញុំ ឬ​បាន​ទៅ​នាង​ឡើយ»។

27 ពេល​នោះ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​សម្លាប់​កូន​នេះ! ចូរ​ប្រគល់​វា​ឲ្យ​ស្ត្រី​ទី​មួយ​ចុះ ដ្បិត​នាង​ពិត​ជា​ម្ដាយ​របស់​កូន​ដែល​នៅ​រស់​មែន!»។

28 ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ដឹង​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌រាជា ព្រោះ​ពួក​គេ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ប្រាជ្ញា‌ញាណ​មក​ស្ដេច ដើម្បី​កាត់​ក្ដី​នេះ។