24 ស្លាបនីមួយៗរបស់ចេរូប៊ីនទីមួយមានប្រវែងប្រាំហត្ថ គឺពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងទៀតមានប្រវែងដប់ហត្ថ។
25 ស្លាបទាំងពីររបស់ចេរូប៊ីនទីពីរក៏មានប្រវែងដប់ហត្ថដែរ។ ចេរូប៊ីនទាំងពីរមានទំហំ និងទ្រង់ទ្រាយដូចគ្នា។
26 ចេរូប៊ីនទីមួយមានកំពស់ដប់ហត្ថ ហើយរូបទីពីរក៏មានកំពស់ប៉ុនគ្នាដែរ។
27 ស្ដេចដាក់ចេរូប៊ីនទាំងពីរនៅកណ្ដាលទីសក្ការៈ ចេរូប៊ីនទាំងពីរត្រដាងស្លាប គឺចុងស្លាបចេរូប៊ីនទីមួយលាតទៅទល់នឹងជញ្ជាំងម្ខាង រីឯចុងស្លាបចេរូប៊ីនទីពីរលាតទៅទល់នឹងជញ្ជាំងម្ខាងទៀត។ ចុងស្លាបម្ខាងទៀតរបស់ចេរូប៊ីននីមួយៗលាតទល់គ្នានៅចំកណ្ដាលទីសក្ការៈ។
28 ស្ដេចឲ្យគេស្រោបរូបចេរូប៊ីនទាំងពីរនេះ ដោយមាស។
29 នៅតាមជញ្ជាំងព្រះដំណាក់ទាំងខាងក្នុង និងខាងក្រៅ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីកផង។
30 រីឯក្ដារក្រាលព្រះដំណាក់ទាំងខាងក្នុង ទាំងខាងក្រៅសុទ្ធតែស្រោបមាស។