១ ពង្សា‌វតារ‌ក្សត្រ 7:16-22 KHSV

16 គាត់​ធ្វើ​ក្បាល​សសរ​លង្ហិន​ពីរ ជា​ក្បាច់​ដាក់​នៅ​លើ​សសរ​ទាំង​ពីរ ក្បាល​សសរ​នីមួយៗ​មាន​កំពស់​ប្រាំ​ហត្ថ។

17 គាត់​សិត​លង្ហិន​ធ្វើ​ជា​ក្បាច់​ក្រឡា‌អួន និង​ច្រវាក់ តុប‌តែង​លំអ​ក្បាល​សសរ។ ក្បាល​សសរ​នីមួយៗ​មាន​កំរង​ច្រវាក់​ប្រាំ‌ពីរ​ខ្សែ។

18 គាត់​សិត​ក្បាច់​ផ្លែ​ទទឹម​ពីរ​ជួរ លំអ​ជុំ‌វិញ​ក្បាច់​ក្រឡា‌អួន​ដែល​ស្ថិត​នៅ​លើ​ក្បាល​សសរ​នីមួយៗ។

19 នៅ​លើ​សសរ​នីមួយៗ​នៃ​បន្ទប់​ល្វែង គាត់​ធ្វើ​ក្បាល​សសរ​មួយ​ជាន់​ទៀត​បន្តុប​ពី​លើ មាន​កំពស់​បួន​ហត្ថ ហើយ​មាន​ឆ្លាក់​ជា​ក្បាច់​ផ្កា​ម្លិះ។

20 នៅ​ផ្នែក​ខាង​លើ​ក្បាល​សសរ​ទី​មួយ មាន​ក្បាច់​ផ្លែ​ទទឹម​ចំនួន​ពីរ​រយ​ត្រង់​គែម​ក្បាច់​ក្រឡា‌អួន ហើយ​នៅ​លើ​ក្បាល​សសរ​ទី​ពីរ មាន​ក្បាច់​ផ្លែ​ទទឹម​ពីរ​រយ​ទៀត​តំរៀប​គ្នា​ជា​ជួរ​ដែរ។

21 គាត់​លើក​សសរ​ទាំង​ពីរ​នោះ​បញ្ឈរ នៅ​ខាង​មុខ​បន្ទប់​ល្វែង​របស់​ព្រះ‌វិហារ។ សសរ​នៅ​ខាង​ស្ដាំ​មាន​ឈ្មោះ​ថា យ៉ាគីន រីឯ​សសរ​នៅ​ខាង​ឆ្វេង​មាន​ឈ្មោះ​ថា បូអូស។

22 ក្បាល​សសរ​ទាំង​ពីរ​នេះ​មាន​រាង​ដូច​ផ្កា​ម្លិះ។ លោក​ហ៊ីរ៉ាម​បាន​ធ្វើ​សសរ​ទាំង​ពីរ​ចប់​រួច​រាល់។