១ ពង្សា‌វតារ‌ក្សត្រ 8:1-4 KHSV

1 គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​គាល់​ស្ដេច​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ពី​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​ក្រុង​ស៊ីយ៉ូន មក​ព្រះ‌ដំណាក់។

2 ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​មក​គាល់​ព្រះ‌រាជា ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ខែ​អស្សុជ គឺ​ជា​ខែ​ទី​ប្រាំ‌ពីរ។

3 ពេល​អស់​លោក​ព្រឹទ្ធា‌ចារ្យ​មក​ដល់ ក្រុម​បូជា‌ចារ្យ​ក៏​លើក​ហិប​នៃ​សម្ពន្ធ‌មេត្រី​សែង។

4 ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​នាំ​យក​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​វត្ថុ‌សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ពន្លា​មក​ជា​មួយ​ដែរ។