1 នៅគ្រាដែលព្រះបាទដាវីឌភៀសខ្លួនទៅស៊ីគឡាក់ ដើម្បីរត់គេចពីព្រះបាទសូល ជាបុត្ររបស់លោកគីស មានអ្នកខ្លះបានភៀសខ្លួនទៅជាមួយដែរ។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយព្រះបាទដាវីឌជានិច្ច។
2 ពួកគេប្រដាប់ខ្លួនដោយធ្នូ ហើយស្ទាត់ជំនាញខាងបាញ់ព្រួញ ឬបាញ់ដង្ហក់ ដោយប្រើដៃឆ្វេងក៏បាន ដៃស្ដាំក៏បាន។ អ្នកទាំងនោះសុទ្ធតែជាសាច់ញាតិរបស់ព្រះបាទសូល ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលមានរាយនាមដូចតទៅ:
3 លោកមេទ័ពអហ៊ីយេស៊ើរ និងលោកមេទ័ពយ៉ូអាស់ ជាកូនរបស់លោកសេម៉ាអា អ្នកស្រុកគីបៀរ លោកយេស៊ាល និងលោកពេលេត ជាកូនរបស់លោកអាសម៉ាវែត លោកបេរ៉ាកា លោកយេហ៊ូជាអ្នកស្រុកអាណាថោត
4 លោកយីសម៉ាយ៉ា អ្នកស្រុកគីបៀន ជានាយទាហានដ៏អង់អាចក្នុងចំណោមក្រុមទាំងសាមសិប និងជាមេគេ លោកយេរេមី លោកយ៉ាហាសៀល លោកយ៉ូហាណាន លោកយ៉ូសាបាដជាអ្នកក្រុងកេដេរ៉ា