១ របាក្សត្រ 8 KHSV

កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន

1 លោក​បេន‌យ៉ាមីន បង្កើត​បាន​បេឡា ជា​កូន​ច្បង បន្ទាប់​មក អាស‌បែល​ជា​កូន​ទី​ពីរ អហ៊ី‌រ៉ាម​ជា​កូន​ទី​បី

2 ណូហា​ជា​កូន​ទី​បួន និង​រ៉ាផា​ជា​កូន​ទី​ប្រាំ។

3 កូន​របស់​លោក​បេឡា​មាន​អត‌ដើរ កេរ៉ា អប៊ី‌ហ៊ូដ

4 អប៊ី‌សួ ណាម៉ាន អហ៊ូ‌អា

5 កេរ៉ា សេភូ‌ផាន និង​ហ៊ូរ៉ាម។

6 រីឯ​កូន​ចៅ​របស់​អេហូដ ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ក្នុង​ចំណោម​អ្នក​ស្រុក​កេបា ដែល​ប្ដូរ​ទី​លំ‌នៅ​ទៅ​ក្រុង​ម៉ាណា‌ហាត់

7 មាន​ណាម៉ាន អហ៊ី‌យ៉ា និង​កេរ៉ា។ គឺ​លោក​កេរ៉ា​នេះ​ហើយ​ដែល​នាំ​ពួក​គេ​ឲ្យ​ប្ដូរ​ទី​លំ‌នៅ។ គាត់​ជា​ឪពុក​របស់​លោក​អ៊ូសា និង​លោក​អប៊ី‌ហ៊ូដ។

8 លោក​សាហា‌រ៉ែម​បាន​លែង‌លះ​ភរិយា​របស់​គាត់ គឺ​នាង​ហ៊ូស៊ីម និង​នាង​បារ៉ា។ ក្រោយ​មក គាត់​បង្កើត​បាន​កូន​ចៅ នៅ​ស្រុក​ម៉ូអាប់

9 ជា​មួយ​នាង​ហូដេស ជា​ភរិយា​មួយ​ទៀត។ កូន​របស់​គាត់​ឈ្មោះ​យ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម

10 យេអ៊ូស សុកយ៉ា និង​មៀរ‌ម៉ា។ អ្នក​ទាំង​នោះ​ជា​កូន​របស់​គាត់ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ។

11 លោក​សាហា‌រ៉ែម​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ ជា​មួយ​នាង​ហ៊ូស៊ីម​ដែរ គឺ​អប៊ី‌ធូប និង​អែល‌ផ្អាល។

12 កូន​របស់​លោក​អែល‌ផ្អាល​មាន ហេប៊ើរ មីសាម និង​សេមើរ ជា​អ្នក​ដែល​សង់​ក្រុង​អូណូ និង​ក្រុង​ឡូដ ព្រម​ទាំង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។

13 លោក​បេរា និង​សេម៉ា ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ ក្នុង​ចំណោម​អ្នក​ស្រុក​អាយ៉ា‌ឡូន បាន​វាយ​អ្នក​ក្រុង​កាថ​ឲ្យ​បាក់​ទ័ព។

14 កូន​របស់​លោក​បេរ៉ា​មាន អហ៊ី‌យ៉ូរ សាសាក់ យេរេ‌ម៉ូត

15 សេបា‌ឌា អើរ៉ាត អេឌើរ

16 មីកែល យីសប៉ា និង​យ៉ូហា។

17 កូន​របស់​លោក​អែល‌ផ្អាល​មាន​សេបា‌ឌា មស៊ូ‌ឡាម ហ៊ីសគី ហេប៊ើរ

18 យីស‌មេរ៉ាយ យីស‌លា និង​យ៉ូបាប់។

19 កូន​របស់​លោក​ស៊ី‌ម៉ៃ​មាន​យ៉ាគីម ស៊ីគ្រី សាប់ឌី

20 អេលី‌យេ‌ណាយ ស៊ីល‌ថាយ អេលាល

21 អដា‌យ៉ា បេរ៉ា‌យ៉ា និង​ស៊ីម‌រ៉ាត។

22 កូន​របស់​លោក​សាសាក់​មាន យីស‌ផាន ហេប៊ើរ អេលាល

23 អាប‌ដូន ស៊ីក‌គ្រី ហាណាន

24 ហាណា‌នា អេឡាំ អាន់ថូ‌ធីយ៉ា

25 យីប‌ដេ‌យ៉ា និង​ពេនួល។

26 កូន​របស់​លោក​យេរ៉ូ‌ហាំ​មាន សាំ‌សេ‌រ៉ាយ សេ‌ហា‌រា អថា‌លា

27 យ៉ារេស‌យ៉ា អេលីយ៉ា និង​ស៊ីកគ្រី។

28 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ តាម​តំណ​វង្ស​ត្រកូល​របស់​គេ​រៀងៗ​ខ្លួន។ ពួក​គេ​រស់​នៅ​ក្រុង​យេរូ‌សាឡឹម។

29 អ្នក​សង់​ក្រុង​គីបៀន​រស់​នៅ​ក្នុង​ក្រុង​នោះ។ ប្រពន្ធ​របស់​គាត់​ឈ្មោះ​ម៉ាកា

30 កូន​របស់​គាត់​មាន​អាប់ដូន ជា​កូន​ច្បង បន្ទាប់​មក ស៊ើរ គីស បាល ណាដាប

31 កេដោរ អហ៊ី‌យ៉ូ សាកា‌រី

32 និង​មីក‌ឡូត ដែល​ជា​ឪពុក​របស់​សាំម៉ា។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​បង‌ប្អូន​របស់​គេ​ដែរ។

ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​សូល

33 លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល ព្រះ‌បាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណា‌ថាន ម៉ាលគី-‌ស៊ូអា អប៊ីណា‌ដាប់ និង​អែស‌បាល។

34 កូន​របស់​សម្ដេច​យ៉ូណា‌ថាន​គឺ​មេរីប-‌បាល ហើយ​លោក​មេរីប-‌បាល​ជា​ឪពុក​របស់​លោក​មីកា។

35 កូន​របស់​លោក​មីកា​មាន ពីថូន មេឡេក ថាក់រា និង​អហាស។

36 លោក​អហាស​ជា​ឪពុក​របស់​លោក​យេហូ‌អាដា លោក​យេហូ‌អាដា​ជា​ឪពុក​របស់​លោក​អលេ‌មេត លោក​អលេ‌មេត​ជា​ឪពុក​របស់​លោក​អាស‌ម៉ាវែត និង​លោក​ស៊ីមរី។ លោក​ស៊ីមរី​ជា​ឪពុក​របស់​លោក​ម៉ូសា

37 លោក​ម៉ូសា​ជា​ឪពុក​របស់​លោក​ប៊ីនា លោក​ប៊ីនា​ជា​ឪពុក​របស់​លោក​រេផា‌យ៉ា លោក​រេផា‌យ៉ា​ជា​ឪពុក​របស់​លោក​អេលា‌សា លោក​អេលា‌សា​ជា​ឪពុក​របស់​លោក​អសេល។

38 លោក​អសេល​មាន​កូន​ប្រុស​ប្រាំ​មួយ​នាក់​ឈ្មោះ អាស‌រីកាំ បូករូវ អ៊ីស្មា‌អែល ស្អារា អូបា‌ឌា និង​ហាណាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។

39 កូន​របស់​លោក​អេសែក ជា​ប្អូន មាន​អ៊ូឡាម ជា​កូន​ច្បង យេអ៊ូស​ជា​កូន​ទី​ពីរ អេលី‌ផាលេត​ជា​កូន​ទី​បី។

40 កូន​របស់​លោក​អ៊ូឡាម សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច ជំនាញ​ខាង​បាញ់​ធ្នូ ហើយ​ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន គឺ​រួម​ទាំង​អស់​មួយ​រយ​ហា‌សិប​នាក់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​បេន‌យ៉ាមីន។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29