1 លោកអ៊ីសាខារមានកូនបួននាក់ គឺថូឡា ពូវ៉ា យ៉ាស៊ូប និងស៊ីមរ៉ូន។
2 កូនរបស់លោកថូឡា មាន អ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និងសាំយូអែល។ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើអំបូរថូឡា និងជាមនុស្សពូកែអង់អាចក្នុងក្រុមគ្រួសាររបស់ខ្លួន។ នៅជំនាន់ព្រះបាទដាវីឌ ពួកគេមានចំនួនទាំងអស់ ២២ ៦០០នាក់។
3 កូនរបស់លោកអ៊ូស៊ី គឺ យីស រ៉ាហ៊ា កូនរបស់លោកយីសរ៉ាហ៊ាមាន មីកែល អូបាឌា យ៉ូអែល និងយីសយ៉ា គឺមានមេដឹកនាំទាំងអស់ប្រាំនាក់។
4 នៅជាមួយពួកគេ មានពួកទាហានប្រដាប់អាវុធ ដែលអាចធ្វើសឹកបាន ចំនួន ៣៦ ០០០នាក់ ដោយគិតតាមវង្សត្រកូល និងតាមក្រុមគ្រួសាររបស់ពួកគេ ព្រោះពួកគេមានប្រពន្ធច្រើន ហើយកូនក៏ច្រើនដែរ។
5 នៅក្នុងអំបូរទាំងប៉ុន្មាននៃកុលសម្ព័ន្ធអ៊ីសាខារ ចំនួនបងប្អូនរបស់ពួកគេជំរឿនបានទាំងអស់ ៨៧ ០០០ នាក់ ដែលសុទ្ធតែជាមនុស្សពូកែអង់អាច។
6 លោកបេនយ៉ាមីនមានកូនបីនាក់ គឺបេឡា បេគើរ និងយេឌីអែល។
7 កូនរបស់លោកបេឡាមានអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និងអ៊ីរី គឺទាំងអស់ប្រាំនាក់ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេ ជំរឿនបានទាំងអស់ ២២ ០៣៤នាក់។
8 កូនរបស់លោកបេគើរមានសេមីរ៉ា យ៉ូអាស់ អេលាស៊ើរ អេលីយ៉ូណៃ អុមរី យេរេម៉ូត អប៊ីយ៉ា អណាថោត និងអឡាមេត។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកបេគើរ
9 ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេ ដែលជំរឿនតាមវង្សត្រកូលមានទាំងអស់ ២០ ២០០នាក់។
10 កូនរបស់លោកយេឌីអែលគឺប៊ីលហាន កូនរបស់លោកប៊ីលហានមានយេអ៊ូស បេនយ៉ាមីន អេហ៊ូដ ក្នាអាណា សេថាន តើស៊ីស និងអហ៊ីសាហារ
11 អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកយេឌីអែល ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេ មានទាំងអស់១៧ ២០០ នាក់ ហើយជាមនុស្សដែលអាចចេញទៅច្បាំងបាន។
12 រីឯកូនរបស់លោកអៀរគឺ ស៊ូភីម និងហ៊ូភីម ហើយកូនរបស់លោកអហ៊ើរគឺហ៊ូស៊ីម។
13 កូនរបស់លោកណែបថាលី ដែលជាកូនរបស់នាងប៊ីលហា មានយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលីម។
14 កូនរបស់លោកម៉ាណាសេ គឺ អាសរាល និងម៉ាគារ ជាកូនដែលប្រពន្ធចុង ជាស្ត្រីសាសន៍អើរ៉ាម បានបង្កើតជូនលោក លោកម៉ាគារជាឪពុករបស់លោកកាឡាដ។
15 លោកម៉ាគារបានរកប្រពន្ធឲ្យហ៊ូភីម និងស៊ូភីម។ ប្អូនស្រីរបស់គាត់ឈ្មោះនាងម៉ាកា។ កូនទីពីររបស់គាត់ឈ្មោះស្លូផិហាត លោកស្លូផិហាតមានសុទ្ធតែកូនស្រី។
16 នាងម៉ាកា ជាភរិយារបស់លោកម៉ាគារ បង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថាពេរេស។ ប្អូនរបស់គាត់ឈ្មោះ សេរេស ដែលត្រូវជាឪពុករបស់អ៊ូឡាម និងរ៉ាគែម។
17 កូនរបស់លោកអ៊ូឡាម គឺបេដាន។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកកាឡាដ ដែលជាកូនរបស់លោកម៉ាគារ និងជាចៅរបស់លោកម៉ាណាសេ។
18 រីឯនាងហាម៉ូលេកេត ជាប្អូនស្រីរបស់គាត់ បង្កើតបាន អ៊ីសហូដ អបៀស៊ើរ និងម៉ាឡា។
19 កូនរបស់លោកសេមីដាគឺ អសយ៉ាន ស៊ីគែម លីកហ៊ី និងអនីយ៉ាម។
20 កូនរបស់លោកអេប្រាអ៊ីម គឺស៊ុថេឡា។ លោកស៊ុថេឡាជាឪពុករបស់លោកបេរេដ លោកបេរេដជាឪពុករបស់លោកថាហាត់ លោកថាហាត់ជាឪពុករបស់លោកអេឡេដា លោកអេឡេដាជាឪពុករបស់លោកតាហាត់ លោកតាហាត់ជាឪពុករបស់លោកសាបាដ
21 លោកសាបាដជាឪពុករបស់លោកស៊ុថេឡា។ លោកអេប្រាអ៊ីមមានកូនពីរទៀត គឺអេស៊ើរ និងអេលាដ។ ប៉ុន្តែ អ្នកស្រុកកាថបានសម្លាប់អ្នកទាំងពីរ នៅពេលដែលអ្នកទាំងពីរទៅដណ្ដើមយកហ្វូងសត្វរបស់ពួកគេ។
22 លោកអេប្រាអ៊ីម ជាឪពុក បានកាន់ទុក្ខជាយូរថ្ងៃ ហើយញាតិសន្ដានក៏នាំគ្នាមកជួយសម្រាលទុក្ខលោក។
23 បន្ទាប់មក លោកបានរួមរស់ជាមួយភរិយា ហើយនាងក៏មានផ្ទៃពោះបង្កើតបានកូនប្រុសមួយ ដែលលោកដាក់ឈ្មោះថា «បេរា» ដ្បិតមានទុក្ខលំបាកកើតឡើងនៅក្នុងគ្រួសាររបស់លោក។
24 កូនស្រីរបស់លោកឈ្មោះនាងសេអេរ៉ា ជាអ្នកសង់ក្រុងបេតហូរ៉ូនខាងក្រោម និងបេតហូរ៉ូនខាងលើ ព្រមទាំងក្រុងអ៊ូសេន-សេអេរ៉ា។
25 លោកបេរាជាឪពុករបស់លោករេផា លោករេផាជាឪពុករបស់លោករេសែប លោករេសែបជាឪពុករបស់លោកថេឡា លោកថេឡាជាឪពុករបស់លោកថាហាន លោកថាហានជាឪពុករបស់លោកឡាអាដាន
26 លោកឡាដានជាឪពុករបស់លោកអាំមីហ៊ូដ លោកអាំមីហ៊ូដជាឪពុករបស់លោកអេលីសាម៉ា
27 លោកអេលីសាម៉ាជាឪពុករបស់លោកនូន លោកនូនជាឪពុករបស់លោកយ៉ូស្វេ។
28 រីឯទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ សម្រាប់តាំងទីលំនៅ នោះមានក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ។ នៅប៉ែកខាងកើតមានក្រុងណាអារ៉ាន និងស្រុកភូមិនៅជុំវិញ ខាងលិចមានក្រុងកេស៊ើរ និងស្រុកភូមិនៅជុំវិញ ក្រុងស៊ីគែម និងស្រុកភូមិនៅជុំវិញ ហើយទៅរហូតដល់ក្រុងកាសា និងស្រុកភូមិនៅជុំវិញ។
29 កូនចៅម៉ាណាសេកាន់កាប់ក្រុងបេតសៀន និងស្រុកភូមិនៅជុំវិញ ក្រុងតាណាក់ និងស្រុកភូមិនៅជុំវិញ ក្រុងមេគីដោ និងស្រុកភូមិនៅជុំវិញ ក្រុងដោរ និងស្រុកភូមិនៅជុំវិញ។នេះហើយជាក្រុងដែលពូជពង្សលោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល តាំងទីលំនៅ។
30 កូនប្រុសរបស់លោកអេស៊ើរ មាន យីមណា យីសវ៉ា យីសវី បេរា ហើយកូនស្រីរបស់លោកឈ្មោះ នាងសេរ៉ា។
31 កូនរបស់លោកបេរាមាន ហេប៊ើរ និងម៉ាលគាល។ លោកម៉ាលគាលជាឪពុករបស់លោកប៊ីរសាវឺត។
32 កូនប្រុសរបស់លោកហេប៊ើរមាន យ៉ាផ្លេត សូមើរ ហូថាម ហើយកូនស្រីរបស់លោកឈ្មោះនាងស៊ូអា។
33 កូនរបស់លោកយ៉ាផ្លេតមាន ផាសាក់ ប៊ីមហាល និងអសវ៉ាត។ អ្នកទាំងនេះជាកូនរបស់លោកយ៉ាផ្លេត។
34 កូនរបស់លោកសូមើរមាន អហ៊ី រ៉ូកា ហ៊ូបបា និងអើរ៉ាម។
35 កូនរបស់លោកហេលេម ជាប្អូនគេមាន សូផា យីមណា សេលេស និងអាំម៉ាល។
36 កូនរបស់លោកសូផាមាន ស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា
37 បេស៊ើរ ហូដ សាំម៉ា ស៊ីលសា យីតរ៉ាន និងបេរ៉ា។
38 កូនរបស់លោកយេធើរ មាន យេភូនេ ពីសផា និងអើរ៉ា។
39 កូនរបស់លោកអ៊ូឡាមាន អើរ៉ាស ហានាស និងរីសយ៉ា។
40 អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេស៊ើរ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ គឺជាមេដឹកនាំដ៏ចំណាន និងមានចិត្តអង់អាច។ ចំនួនក្រុមគ្រួសាររបស់គេជំរឿនបានទាំងអស់ ២៦ ០០០ នាក់។