1 លោកអដាំជាឪពុករបស់លោកសេថ លោកសេថជាឪពុករបស់លោកអេណុស
2 លោកអេណុសជាឪពុករបស់លោកកៃណាន លោកកៃណានជាឪពុករបស់លោកម៉ាលេលាល លោកម៉ាលេលាលជាឪពុករបស់លោកយេរេឌ
3 លោកយេរេឌជាឪពុករបស់លោកហេណុក លោកហេណុកជាឪពុករបស់លោកមធូសាឡា លោកមធូសាឡាជាឪពុករបស់លោកឡាម៉េក
4 លោកឡាម៉េកជាឪពុករបស់លោកណូអេ លោកណូអេជាឪពុករបស់លោកសិម លោកហាំ និងលោកយ៉ាផេត។
5 កូនរបស់លោកយ៉ាផេតមានកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស។
6 កូនរបស់លោកកូមើរមានអាសក្នាស រីផាត និងតូការម៉ា។
7 កូនរបស់លោកយ៉ាវ៉ានមានអេលីសា តើស៊ីស គីទីម និងដូដានីម។
8 កូនរបស់លោកហាំមានគូស មីសរ៉ែម ពូថ និងកាណាន។
9 កូនរបស់លោកគូសមានសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនរបស់លោករ៉ាម៉ាគឺសេបា និងដេដាន់។
10 លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។
11 លោកមីសរ៉ែមបង្កើតជនជាតិលូឌីម ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិធូហ៊ីម
12 ជនជាតិប៉ាទ្រូស៊ីម និងជនជាតិកាសលូហ៊ីម ដែលជាដូនតារបស់ជនជាតិភីលីស្ទីន និងជនជាតិកាប់ថោរីម។
13 លោកកាណានបង្កើតស៊ីដូន ជាកូនច្បង និងហេត
14 ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី
15 ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនីត
16 ជនជាតិអើវ៉ាឌីត ជនជាតិសេម៉ារីត និងជនជាតិហាម៉ាធីត។
17 កូនរបស់លោកសិមមានអេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ អើរ៉ាម អ៊ូសហ៊ូល កេធើរ និងមែសេក។
18 លោកអើប៉ាកសាឌបង្កើតសេឡា លោកសេឡាបង្កើតហេប៊ើរ។
19 លោកហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក-ព្រោះនៅជំនាន់នោះ មនុស្សបានបែកចែកផែនដីគ្នា- រីឯប្អូនគាត់ ឈ្មោះយ៉ុកថាន។
20 លោកយ៉ុកថានបង្កើតអាល់-ម៉ូដាដ សេលែប ហាសាម៉ាវ៉ែត យេរ៉ា
21 ហាដូរ៉ាម អ៊ូសាល ឌីកឡា
22 អេបាល អប៊ីម៉ែល សេបា
23 អូភៀរ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកថាន។
24 លោកសិម ជាឪពុករបស់លោកអើបាកសាឌ លោកអើបាកសាឌជាឪពុករបស់លោកសេឡា
25 លោកសេឡាជាឪពុករបស់លោកហេប៊ើរ លោកហេប៊ើរជាឪពុករបស់លោកផាលេក លោកផាលេកជាឪពុករបស់លោករេហ៊ូវ
26 លោករេហ៊ូវជាឪពុករបស់លោកសេរូក លោកសេរូកជាឪពុករបស់លោកណាឃរ លោកណាឃរ ជាឪពុករបស់លោកថេរ៉ា
27 លោកថេរ៉ាជាឪពុករបស់លោកអាប់រ៉ាម ពោលគឺលោកអប្រាហាំ។
28 កូនរបស់លោកអប្រាហាំមានលោកអ៊ីសាក និងលោកអ៊ីស្មាអែល។
29 ពូជពង្សរបស់លោកអ៊ីស្មាអែល មានដូចតទៅ: នេបាយ៉ូតជាកូនច្បង កេដារ អ័ឌបែល មីបសាម
30 មីសម៉ា ឌូម៉ា ម៉ាស្សា ហាដាដ ថេម៉ា
31 យេធើរ ណាភីស និងកេដម៉ា។ អ្នកនោះសុទ្ធតែជាកូនរបស់លោកអ៊ីស្មាអែល។
32 រីឯកូនរបស់នាងកិទូរ៉ា ជាប្រពន្ធចុងរបស់លោកអប្រាហាំ មានស៊ីមរ៉ាន យ៉ុកសានមីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។ កូនរបស់លោកយ៉ុកសាន គឺសាបា និងដេដាន់។
33 កូនរបស់លោកម៉ាឌានគឺអេផា អេភើរ ហេណុក អប៊ីដា និងអែលផ្អា។ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់នាងកិទូរ៉ា។
34 លោកអប្រាហាំជាឪពុករបស់លោកអ៊ីសាកហើយកូនរបស់លោកអ៊ីសាក គឺលោកអេសាវ និងលោកអ៊ីស្រាអែល។
35 កូនរបស់លោកអេសាវ មានអេលីផាស រេហួល យេអ៊ូស យ៉ាឡាម និងកូរេ។
36 កូនរបស់អេលីផាសមាន ថេម៉ាន អូម៉ារ សេផូ កេថាម កេណាស ធីមណា និងអាម៉ាឡេក។
37 កូនរបស់រេហួលមាន ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។
38 កូនរបស់លោកសៀរមានឡូថាន សូបាល ស៊ីបៀន អណា ឌីសសុន អេស៊ើរ និងឌីសសាន។
39 កូនរបស់លោកឡូថានមាន ហូរីនិងហោម៉ាម។ ប្អូនស្រីរបស់លោកឡូថាន ឈ្មោះនាងធីមណា។
40 កូនរបស់លោកសូបាលមាន អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និងអូណាម។ កូនរបស់លោកស៊ីបៀនមានអៃយ៉ា និងអណា។
41 កូនរបស់លោកអណាគឺឌីសសុន កូនរបស់លោកឌីសសុន មានហិបដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។
42 កូនរបស់លោកអេស៊ើរមានប៊ីលហន សាវ៉ាន និងយ៉ាកាន។ កូនរបស់លោកឌីសសានគឺអ៊ូស និងអរ៉ាន។
43 មុនពេលមានស្ដេចគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្ដេចដែលគ្រងរាជ្យនៅស្រុកអេដុមមានដូចតទៅ: ព្រះបាទបេឡា ជាបុត្រលោកបេអ៊រ គ្រងរាជ្យនៅក្រុងឌីនហាបា។
44 ពេលព្រះបាទបេឡាសោយទិវង្គតទៅ ព្រះបាទយ៉ូបាប់ ជាបុត្ររបស់លោកសេរ៉ាស អ្នកក្រុងបូសរ៉ា ឡើងគ្រងរាជ្យជំនួស។
45 ពេលព្រះបាទយ៉ូបាប់សោយទិវង្គត ព្រះបាទហ៊ូសាម ជាអ្នកស្រុកថេម៉ាន ឡើងគ្រងរាជ្យជំនួស។
46 ពេលព្រះបាទហ៊ូសាមសោយទិវង្គត ព្រះបាទហាដាដ ជាបុត្ររបស់លោកបេដាដ មកពីក្រុងអាវីត ឡើងគ្រងរាជ្យជំនួស គឺស្ដេចនេះហើយដែលវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។
47 ពេលព្រះបាទហាដាដសោយទិវង្គត ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា ឡើងគ្រងរាជ្យជំនួស។
48 ពេលព្រះបាទសាំឡាសោយទិវង្គត ព្រះបាទសូល ជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ ឡើងគ្រងរាជ្យជំនួស។
49 ពេលព្រះបាទសូលសោយទិវង្គត ព្រះបាទបាល-ហាណាន់ ជាបុត្ររបស់លោកអ័កបោរ ឡើងគ្រងរាជ្យជំនួស។
50 ពេលព្រះបាទបាល-ហាណាន់សោយទិវង្គត ព្រះបាទហាដាដ អ្នកក្រុងប៉ាវ ឡើងគ្រងរាជ្យជំនួស។ មហេសីរបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរ៉េត និងជាចៅរបស់លោកមេសាហាប់។
51 បន្ទាប់មក ព្រះបាទហាដាដសោយទិវង្គត។ រីឯមេកន្ទ្រាញរបស់ជនជាតិអេដុមមាន: លោកធីមណា លោកអាល់វ៉ា លោកយេថេត
52 លោកអហូលីបាម៉ា លោកអេឡា លោកពីណូន
53 លោកកេណាស លោកថេម៉ាន លោកមីបសារ
54 លោកម៉ាកឌាល និងលោកអ៊ីរ៉ាម។ លោកទាំងនោះសុទ្ធតែជាមេកន្ទ្រាញរបស់ជនជាតិអេដុម។