1 រាជបុត្ររបស់ព្រះបាទដាវីឌ ដែលប្រសូតនៅក្រុងហេប្រូន មានដូចតទៅ: គឺបុត្រច្បងព្រះនាមអាំណូន ប្រសូតពីនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល បុត្រទីពីរព្រះនាមដានីយ៉ែល ប្រសូតពីនាងអប៊ីកែល ជាអ្នកភូមិកើមែល
2 បុត្រទីបីព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្ដេចស្រុកកេស៊ូរី បុត្រទីបួនព្រះនាមអដូនីយ៉ា ប្រសូតពីនាងហាគីត
3 បុត្រទីប្រាំព្រះនាមសេផាធា ប្រសូតពីនាងអប៊ីថាល បុត្រទីប្រាំមួយព្រះនាមយីតរាម ប្រសូតពីនាងអេកឡា។
4 បុត្រទាំងប្រាំមួយអង្គនេះប្រសូតនៅក្រុងហេប្រូន។ ព្រះបាទដាវីឌសោយរាជ្យនៅក្រុងហេប្រូន អស់រយៈពេលប្រាំពីរឆ្នាំកន្លះ ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម អស់រយៈពេលសាមសិបបីឆ្នាំ។
5 រីឯបុត្រដែលកើតនៅក្រុងយេរូសាឡឹម មានព្រះនាម សាំម៉ា សូបាប់ ណាថាន និងសាឡូម៉ូន - បុត្របួនអង្គនេះ កើតពីនាងបាតសេបា ជាកូនរបស់លោកអាំមាល -
6 ប្រាំបួនអង្គទៀត គឺយីបហារ អេលីសាម៉ា អេលីផាលេត
7 ណូកា នេផេក យ៉ាភា
8 អេលីសាម៉ា អេលីយ៉ាដា និងអេលី-ផាលេត។
9 ស្ដេចទាំងនេះសុទ្ធតែជាបុត្រារបស់ព្រះបាទដាវីឌ ដោយឥតគិតបុត្រដែលកើតពីពួកស្រីស្នំឡើយ។ ព្រះបាទដាវីឌក៏មានបុត្រីមួយអង្គដែរ គឺព្រះនាងថាម៉ារ។
10 ព្រះរាជវង្សរបស់ព្រះបាទសាឡូម៉ូនមានរាយនាម តាមដំណវង្ស ជាបន្តបន្ទាប់គ្នាដូចតទៅ: ព្រះបាទរេហូបោម ព្រះបាទអប៊ីយ៉ា ព្រះបាទអេសា ព្រះបាទយ៉ូសាផាត
11 ព្រះបាទយ៉ូរ៉ាម ព្រះបាទអហាស៊ីយ៉ា ព្រះបាទយ៉ូអាស
12 ព្រះបាទអម៉ាស៊ា ព្រះបាទអសារា ព្រះបាទយ៉ូថាម
13 ព្រះបាទអហាស ព្រះបាទហេសេគា ព្រះបាទម៉ាណាសេ
14 ព្រះបាទអាំម៉ូន ព្រះបាទយ៉ូសៀស។
15 រីឯបុត្ររបស់ព្រះបាទយ៉ូសៀសគឺយ៉ូហាណាន ជាបុត្រច្បង យេហូយ៉ាគីមជាបុត្រទីពីរ សេដេគាជាបុត្រទីបី និងសាលូមជាបុត្រទីបួន។
16 រីឯបុត្ររបស់ព្រះបាទយេហូយ៉ាគីម គឺ យេកូនាស និងសេដេគា។
17 រីឯបុត្ររបស់ព្រះបាទយេកូនាស ជាឈ្លើយសឹកនោះ គឺសាលធាល
18 ម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាម៉ា ហូសាម៉ា និងនេដាបយ៉ា។
19 បុត្ររបស់លោកពេដាយ៉ាគឺសូរ៉ូបាបិល និងស៊ីម៉ាយ។ បុត្ររបស់លោកសូរ៉ូបាបិល គឺមស៊ូឡាម និងហាណានា ព្រមទាំងនាងសឡូមីត។
20 លោកមានបុត្រប្រាំនាក់ទៀតឈ្មោះ ហាស៊ូបា អូហែល បេរេគា ហាសាឌា និងយ៉ាសាប-ហេសេដ។
21 កូនរបស់លោកហាណានាគឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។
22 កូនរបស់លោកសេកានាគឺលោកសេម៉ាយ៉ា កូនរបស់លោកសេម៉ាយ៉ាគឺហាធូស យីកាល បារីយ៉ា នារីយ៉ា និងសាផាត។ សរុបទាំងអស់ប្រាំមួយនាក់។
23 កូនរបស់លោកនារីយ៉ាមានអេលីយ៉ូណៃ ហេសេគា និងអាសរីកាំ គឺសរុបទាំងអស់បីនាក់។
24 កូនរបស់អេលីយ៉ូណៃ គឺហូដាវា អេលាស៊ីប ពេឡាយ៉ា អកាប យ៉ូហាណាន ដេឡាយ៉ា និងអណានី សរុបទាំងអស់ប្រាំពីរនាក់។