១ របាក្សត្រ 12:1-5 KHSV

1 នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​ភៀស​ខ្លួន​ទៅ​ស៊ីគ‌ឡាក់ ដើម្បី​រត់​គេច​ពី​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស មាន​អ្នក​ខ្លះ​បាន​ភៀស​ខ្លួន​ទៅ​ជា​មួយ​ដែរ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ​រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ជា‌និច្ច។

2 ពួក​គេ​ប្រដាប់​ខ្លួន​ដោយ​ធ្នូ ហើយ​ស្ទាត់​ជំនាញ​ខាង​បាញ់​ព្រួញ ឬ​បាញ់​ដង្ហក់ ដោយ​ប្រើ​ដៃ​ឆ្វេង​ក៏​បាន ដៃ​ស្ដាំ​ក៏​បាន។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​សាច់‌ញាតិ​របស់​ព្រះ‌បាទ​សូល ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​មាន​រាយ​នាម​ដូច​ត​ទៅ:

3 លោក​មេ‌ទ័ព​អហ៊ី‌យេស៊ើរ និង​លោក​មេ‌ទ័ព​យ៉ូអាស់ ជា​កូន​របស់​លោក​សេម៉ា‌អា អ្នក​ស្រុក​គីបៀរ លោក​យេស៊ាល និង​លោក​ពេលេត ជា​កូន​របស់​លោក​អាស‌ម៉ាវែត លោក​បេរ៉ា‌កា លោក​យេហ៊ូ​ជា​អ្នក​ស្រុក​អាណា‌ថោត

4 លោក​យីស‌ម៉ាយ៉ា អ្នក​ស្រុក​គីបៀន ជា​នាយ​ទាហាន​ដ៏​អង់‌អាច​ក្នុង​ចំណោម​ក្រុម​ទាំង​សាម‌សិប និង​ជា​មេ​គេ លោក​យេ‌រេមី លោក​យ៉ាហា‌សៀល លោក​យ៉ូហាណាន លោក​យ៉ូសា‌បាដ​ជា​អ្នក​ក្រុង​កេដេ‌រ៉ា

5 លោក​អេលូ‌សាយ លោក​យេរី‌ម៉ូត លោក​បាលា លោក​សេម៉ារីយ៉ា លោក​សេផា‌ធា​ជា​អ្នក​ក្រុង​ហារ៉ូប