១ សាំយូ‌អែល 27:1-4 KHSV

1 លោក​ដាវីឌ​រិះគិត​ថា៖ «ថ្ងៃ​ណា​មួយ ព្រះ‌បាទ​សូល​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន។ គ្មាន​ផ្លូវ​ណា​ល្អ​ជាង​រត់​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ភីលីស្ទីន​ទេ ធ្វើ​ដូច្នេះ ព្រះ‌បាទ​សូល​នឹង​បោះ​បង់​ចោល​គំនិត​ដេញ​តាម​ចាប់​ខ្ញុំ នៅ​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត ហើយ​ខ្ញុំ​នឹង​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច»។

2 លោក​ដាវីឌ​នាំ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប្រាំ​មួយ​រយ​នាក់ ចេញ​ដំណើរ​ទៅ​ដល់​ស្រុក​របស់​ព្រះ‌បាទ​អគីស ជា​បុត្រ​របស់​ព្រះ‌បាទ​ម៉ាអុក និង​ជា​ស្ដេច​ក្រុង​កាថ។

3 លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គេ ក៏​ស្នាក់​នៅ​ក្រុង​កាថ​ជា​មួយ​ព្រះ‌បាទ​អគីស។ លោក​ដាវីឌ​បាន​នាំ​យក​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ដែរ គឺ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេសរាល និង​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើមែល ដែល​ជា​ភរិយា​របស់​សព​លោក​ណាបាល។

4 មាន​គេ​ទូល​ព្រះ‌បាទ​សូល​ថា លោក​ដាវីឌ​ភៀស​ខ្លួន​ទៅ​នៅ​ក្រុង​កាថ។ ដូច្នេះ ស្ដេច​ក៏​ឈប់​ដេញ​តាម​លោក​ទៀត។