42 ព្រះយេស៊ូបានបញ្ជាឲ្យយើងធ្វើជាបន្ទាល់ប្រកាសប្រាប់ប្រជាជនថា ព្រះជាម្ចាស់បានតែងតាំងព្រះអង្គឲ្យវិនិច្ឆ័យទោសមនុស្សរស់ និងមនុស្សស្លាប់។
43 ព្យាការី*ទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូថា អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលការលើកលែងទោសឲ្យរួចពីបាប ដោយសារព្រះនាមព្រះអង្គ»។
44 លោកពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធ*យាងចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់ព្រះបន្ទូល។
45 ពួកអ្នកជឿជាសាសន៍យូដា ដែលមកជាមួយលោកពេត្រុស ងឿងឆ្ងល់ណាស់ ដោយព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឲ្យសាសន៍ដទៃដែរ
46 ព្រោះគេបានឮសាសន៍ដទៃទាំងនោះនិយាយភាសាចម្លែកអស្ចារ្យ* ព្រមទាំងលើកតម្កើងព្រះជាម្ចាស់ផង។
47 ពេលនោះ លោកពេត្រុសមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើងមិនឲ្យធ្វើពិធីជ្រមុជទឹកជូនអស់អ្នក ដែលបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដូចជាយើងបានទទួលដែរនោះទេ!»។
48 លោកក៏បញ្ជាឲ្យគេធ្វើពិធីជ្រមុជទឹកជូនអ្នកទាំងនោះ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ*។ បន្ទាប់មក ពួកគេសុំឲ្យលោកស្នាក់នៅជាមួយគេបានយូរថ្ងៃបន្ដិចទៀត។