កិច្ចការ 12:14-20 KHSV

14 នាង​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស។ ដោយ​នាង​ត្រេក​អរ​ខ្លាំង​ពេក នាង​ពុំ​បាន​បើក​ទ្វារ​ឲ្យ​ទេ នាង​បែរ​ជា​រត់​ចូល​ទៅ​ជូន​ដំណឹង​ប្រាប់​ពួក​បង‌ប្អូន​ថា៖ «លោក​ពេត្រុស​មក​ដល់​ហើយ លោក​ឈរ​នៅ​មាត់​ទ្វារ»។

15 គេ​នាំ​គ្នា​និយាយ​មក​កាន់​នាង​ថា៖ «នាង​ឆ្កួត​ហើយ!» ប៉ុន្តែ នាង​បាន​ប្រកែក​វិញ​ថា៖ «លោក​ពិត​ជា​មក​ដល់​មែន»។

16 គេ​ពោល​ថា៖ «ប្រហែល​ជា​ទេវតា*​របស់​លោក​ទេ​ដឹង!»។ លោក​ពេត្រុស​នៅ​តែ​គោះ​ទ្វារ​ដដែល គេ​ក៏​ចេញ​ទៅ​បើក​ទ្វារ​ឲ្យ ហើយ​ពេល​ឃើញ​លោក គេ​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង។

17 លោក​ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ‌អម្ចាស់​បាន​ជួយ​លោក ឲ្យ​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​យក​ដំណឹង​នេះ​ទៅ​ជម្រាប​លោក​យ៉ាកុប និង​ពួក​បង‌ប្អូន​ផង»។ បន្ទាប់​មក លោក​បាន​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។

18 លុះ​ភ្លឺ​ឡើង ពួក​ទាហាន​នាំ​គ្នា​ជ្រួល‌ច្របល់​យ៉ាង​ខ្លាំង ព្រោះ​មិន​ដឹង​ជា​លោក​ពេត្រុស​ទៅ​ណា​បាត់។

19 ព្រះ‌បាទ​ហេរ៉ូដ​បញ្ជា​ឲ្យ​គេ​រក​លោក តែ​រក​មិន​ឃើញ​សោះ ស្ដេច​ក៏​ឲ្យ​គេ​កាត់​ទោស​ពួក​អ្នក​យាម រួច​ឲ្យ​គេ​នាំ​យក​ទៅ​សម្លាប់។ បន្ទាប់​មក ស្ដេច​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ប្រថាប់​នៅ​ក្រុង​សេសារា។

20 ព្រះ‌បាទ​ហេរ៉ូដ​មាន​ទំនាស់​ជា​មួយ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន។ អ្នក​ទាំង​នោះ​បាន​រួម​ចិត្ត​គំនិត​គ្នា​ចូល​ទៅ​គាល់​ស្ដេច។ គេ​បាន​បញ្ចុះ‌បញ្ចូល​លោក​ប្លាស‌តុស ជា​មហា‌តលិក​ឲ្យ​មក​ខាង​គេ ហើយ​ទូល​សូម​សន្តិ‌ភាព​ពី​ស្ដេច ដ្បិត​ស្រុក​របស់​គេ​ទទួល​ស្បៀង​អាហារ​ពី​នគរ​ព្រះ‌បាទ​ហេរ៉ូដ។