កិច្ចការ 13:34-40 KHSV

34 ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ព្រះ​សព​ព្រះ‌អង្គ​ត្រូវ​រលួយ​ឡើយ ដូច​មាន​ចែង​ទុក​មក​ថា: អ្វីៗ​ដ៏‌វិសុទ្ធ* និង​ដ៏​ជា​ទី​ទុក​ចិត្ត ដែល​យើង​បាន​សន្យា​ថា​នឹង​ឲ្យ​ដាវីឌ យើង​នឹង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ។

35 ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​ក្នុង​អត្ថ‌បទ​គម្ពីរ​មួយ​ទៀត​ថា: ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​សព​អ្នក​បម្រើ ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ រលួយ​ឡើយ។

36 ព្រះ‌បាទ​ដាវីឌ​បាន​បម្រើ​ព្រះ‌ជាម្ចាស់ តាម​គម្រោង‌ការ​ព្រះ‌អង្គ​នៅ​ជំនាន់​នោះ រួច​សោយ​ទិវង្គត​ទៅ។ គេ​បាន​បញ្ចុះ​សព​ព្រះ‌បាទ​ដាវីឌ​ក្នុង​ផ្នូរ ជា​មួយ​ព្រះ‌អយ្យ‌កោ ហើយ​សព​របស់​ទ្រង់​ក៏​បាន​រលួយ​អស់​ដែរ។

37 រីឯ​ព្រះ‌យេស៊ូ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នោះ ព្រះ​សព​របស់​ព្រះ‌អង្គ​ពុំ​បាន​រលួយ​ទេ។

38 ដូច្នេះ បង‌ប្អូន​អើយ! សូម​បង‌ប្អូន​ជ្រាប​ឲ្យ​ច្បាស់​ថា ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​បង‌ប្អូន​រួច​ពី​បាប តាម​រយៈ​ព្រះ‌យេស៊ូ ដូច​យើង​បាន​ជម្រាប​មក​ស្រាប់។ បង‌ប្អូន​ពុំ​អាច​ទៅ​ជា​មនុស្ស​សុចរិត* រួច​ផុត​អំពើ​បាប​ទាំង​ប៉ុន្មាន ដោយ​គោរព​តាម​វិន័យ​របស់​លោក​ម៉ូសេ​បាន​ឡើយ។

39 ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​អស់​អ្នក​ជឿ​បាន​សុចរិត តាម​រយៈ​ព្រះ‌យេស៊ូ។

40 ហេតុ​នេះ​សូម​បង‌ប្អូន​ប្រយ័ត្ន ក្រែង​ត្រូវ​តាម​សេចក្ដី​ដែល​ព្យាការី*​ថ្លែង​ទុក​មក​ថា: