កិច្ចការ 13:9-15 KHSV

9 ពេល​នោះ លោក​សូល ដែល​ហៅ​ថា​ប៉ូល​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​អេលី‌ម៉ាស

10 ហើយ​មាន​ប្រសាសន៍​ថា៖ «នែ៎! ជន​ពោរ‌ពេញ​ទៅ​ដោយ​ពុត‌ត្បុត និង​ល្បិច​កិច្ចកល​អើយ! អ្នក​ជា​កូន​របស់​មារ* អ្នក​ជា​សត្រូវ​នឹង​អំពើ​សុចរិត​គ្រប់​យ៉ាង តើ​អ្នក​នៅ​តែ​ពង្វាង​គេ​ឲ្យ​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ‌អម្ចាស់​ដល់​ណា​ទៀត!។

11 ឥឡូវ​នេះ ព្រះ‌បារមី​របស់​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្វាក់​ភ្នែក លែង​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ»។ រំពេច​នោះ ស្រាប់​តែ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​ពុំ​ឃើញ។ គាត់​ដើរ​ស្ទាបៗ វិល‌វល់ រក​គេ​ជួយ​ដឹក​ដៃ។

12 កាល​លោក​ប្រតិភូ​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ លោក​ក៏​ជឿ ហើយ​ស្ញប់‌ស្ញែង​នឹង​សេចក្ដី​ដែល​គេ​បង្រៀន​អំពី​ព្រះ‌អម្ចាស់​ខ្លាំង​ណាស់។

13 លោក​ប៉ូល និង​មិត្ត‌ភក្ដិ​របស់​លោក បាន​ចុះ​សំពៅ​ពី​ក្រុង​ប៉ាផូស​ឆ្ពោះ​ទៅ​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាមភី‌លា។ ពេល​នោះ លោក​យ៉ូហាន​បាន​បែក​ចេញ​ពី​ពួក​គេ វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

14 រីឯ​លោក​ប៉ូល និង​មិត្ត‌ភក្ដិ​របស់​លោក បាន​បន្ត​ដំណើរ​ពី​ក្រុង​ពើកា រហូត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក ក្នុង​ស្រុក​ពីស៊ី‌ឌា។ នៅ​ថ្ងៃ​សប្ប័ទ* លោក​ទាំង​ពីរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ*។

15 បន្ទាប់​ពី​បាន​អាន​គម្ពីរ‌វិន័យ* និង​គម្ពីរ​ព្យាការី*​រួច​ហើយ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ សុំ​ឲ្យ​គេ​ជម្រាប​ពួក​លោក​ប៉ូល​ថា៖ «បង‌ប្អូន​អើយ! បើ​បង‌ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត​ប្រជា‌ជន សូម​មាន​ប្រសាសន៍​មក​ចុះ»។