កិច្ចការ 14:1-4 KHSV

1 នៅ​ក្រុង​អ៊ីកូ‌នាម​ក៏​កើត​មាន​ដូច្នោះ​ដែរ។ លោក​ប៉ូល និង​លោក​បារណា‌បាស បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​ជន‌ជាតិ​យូដា ហើយ​មាន​ប្រសាសន៍​រហូត​ដល់​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លប់​នាំ​គ្នា​ជឿ។

2 ប៉ុន្តែ ជន‌ជាតិ​យូដា​ដែល​មិន​ព្រម​ជឿ​បាន​ញុះ‌ញង់​សាសន៍​ដទៃ និង​ជំរុញ​គេ​ឲ្យ​មាន​ចិត្ត​ប៉ុន‌ប៉ង​ធ្វើ​បាប​ពួក​បង‌ប្អូន​ទៀត​ផង។

3 លោក​ប៉ូល និង​លោក​បារណា‌បាស ស្នាក់​នៅ​ក្នុង​ក្រុង​អ៊ីកូ‌នាម​ជា​យូរ​ថ្ងៃ។ លោក​ទាំង​ពីរ​មាន​ចិត្ត​អង់‌អាច ដោយ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដែល​ទ្រង់​បាន​បញ្ជាក់​ព្រះ‌បន្ទូល​អំពី​ព្រះ‌គុណ​របស់​ព្រះ‌អង្គ គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​លោក​ទាំង​ពីរ​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ។

4 មនុស្ស‌ម្នា​នៅ​ក្រុង​នោះ​បាន​បាក់​បែក​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា អ្នក​ខ្លះ​ទៀត​កាន់​ខាង​ក្រុម​សាវ័ក*។