កិច្ចការ 15:32-38 KHSV

32 លោក​យូដាស និង​លោក​ស៊ីឡាស ដែល​ជា​ព្យាការី*​មាន​ប្រសាសន៍​ជា​ច្រើន ដើម្បី​លើក​ទឹក​ចិត្ត និង​ពង្រឹង​ជំនឿ​របស់​បង‌ប្អូន។

33 បន្តិច​ក្រោយ​មក ពួក​បង‌ប្អូន​សុខ​ចិត្ត​ឲ្យ​លោក​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​ឯ​ក្រុម‌ជំនុំ ដែល​បាន​ចាត់​គេ​ឲ្យ​មក​នោះ​វិញ ទាំង​ជូន​ពរ​ឲ្យ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ត។ [

34 ប៉ុន្តែ លោក​ស៊ីឡាស​សម្រេច​ចិត្ត​ស្នាក់​នៅ​ទី​នោះ​បន្ត​ទៅ​ទៀត។]

35 រីឯ​លោក​ប៉ូល និង​លោក​បារណា‌បាស ក៏​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​អន់‌ទី‌យ៉ូក ទាំង​បង្រៀន និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​អំពី​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ រួម​ជា​មួយ​បង‌ប្អូន​ជា​ច្រើន​នាក់​ទៀត​ផង។

36 ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារណា‌បាស​ថា៖ «យើង​ត្រូវ​ត្រឡប់​ទៅ​សួរ​សុខ​ទុក្ខ​បង‌ប្អូន​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ផ្សព្វ‌ផ្សាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

37 លោក​បារណា‌បាស​មាន​បំណង​នាំ​លោក​យ៉ូហាន ហៅ​ម៉ាកុស​ទៅ​ជា​មួយ​ដែរ

38 ប៉ុន្តែ លោក​ប៉ូល​យល់​ឃើញ​ថា​មិន​គួរ​នាំ​គាត់​ទៅ​ជា​មួយ​ឡើយ ព្រោះ​គាត់​បាន​រត់​ចោល​ពួក​លោក​កាល​ពី​នៅ​ក្រុង​ប៉ាមភី‌លា គឺ​គាត់​មិន​បាន​ធ្វើ​ការ​រួម​ជា​មួយ​ពួក​លោក​ទេ។