កិច្ចការ 16:37-40 KHSV

37 ប៉ុន្តែ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​តម្រួត​ទាំង​នោះ​ថា៖ «យើង​ជា​ជន‌ជាតិ​រ៉ូម៉ាំង គេ​បាន​វាយ​យើង​នឹង​រំពាត់​នៅ​មុខ​ប្រជុំ​ជន ដោយ​ពុំ​បាន​ជំនុំ​ជម្រះ​ជា​មុន ហើយ​ក៏​យក​យើង​មក​ដាក់​គុក​ទៀត ឥឡូវ​នេះ គេ​ចង់​ដោះ​លែង​យើង​ដោយ​ស្ងាត់ៗ! ទេ មិន​បាន​ទេ! លោក​ទាំង​នោះ​ត្រូវ​តែ​មក​ដោះ​លែង​យើង​ផ្ទាល់​តែ​ម្ដង ទើប​បាន»។

38 ពួក​តម្រួត​នាំ​ពាក្យ​នេះ​ទៅ​ជម្រាប​ពួក​អាជ្ញា‌ធរ។ កាល​ដឹង​ថា​លោក​ទាំង​ពីរ​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ពួក​អាជ្ញា‌ធរ​ភ័យ​ខ្លាច​ជា​ខ្លាំង។

39 គេ​នាំ​គ្នា​មក​អង្វរ​ករ​សុំ​ទោស​លោក​ទាំង​ពីរ រួច​ដោះ​លែង​លោក និង​អង្វរ​ឲ្យ​លោក​ចាក​ចេញ​ពី​ក្រុង​នោះ​ផង។

40 លោក​ទាំង​ពីរ​ចេញ​ពី​ទី​ឃុំ‌ឃាំង ចូល​ទៅ​ផ្ទះ​របស់​នាង​លីឌា ហើយ​បាន​ជួប​ពួក​បង‌ប្អូន ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​គេ​ទៀត​ផង រួច​ទើប​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ទៅ។